ព័ត៌មានទាន់ហេតុការណ៍៖

បារាំងជាក្រុមដំបូងគេដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៅ World Cup 2022

ចែករំលែក៖

ខ្សែប្រយុទ្ធ Kylian Mbappe ស៊ុតបញ្ចូលទីបានគ្រាប់ជួយឱ្យបារាំងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយទោះបីសល់មួយប្រកួតទៀតក៏ដោយខណៈដែលក្រុមការពារតំណែងជើងឯកមួយនេះបានកំណត់គោលដៅនៃការឈ្នះ World Cup ដោយបានផ្តួលក្រុមដាណឺម៉ាក ២ទល់១ ដើម្បីក្លាយជាក្រុមដំបូងគេក្នុងវគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកា

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បានរកគ្រាប់បាល់ក្នុងតង់ទី២ជាមួយ​នឹង​ការ​វាយ​បក​ដើម្បី​នាំ​មុខ​ក្រុម​របស់​ខ្លួន។ គ្រាប់បាល់ទី១ Mbappe រកបាននៅនាទីទី៦១ដោយស៊ុតពីចម្ងាយផុតដៃអ្នកចាំទី Kasper Schmeichel របស់ដាណឺម៉ាក ប៉ុន្តែតារាត្រូវក្រុមដាណឺម៉ាកតាមស្មើវិញនៅនាទីទី៦៨ ដោយខ្សែការពារAndreas Christensen បានតែតបាល់បញ្ចូលទី។

ទោះបីជាយ៉ាងណាក៏ដោយ Christensen ប្រហែលជាបានរាប់ថាខ្លួនឯងមានសំណាងដែលនៅតែមាននៅលើទីលាននៅពេលនោះ បន្ទាប់ពីទទួលបានកាតលឿងត្រឹម២០នាទីសម្រាប់ការអូសរបស់ Mbappe

អ្នកចាំទីជម្រើសជាតិបារាំង Hugo Lloris បានបញ្ឈប់យ៉ាងមុតស្រួចដើម្បីរារាំងមិត្តរួមក្រុម Tottenham កីឡាករ Pierre-Emile Hojbjergដែលព្យាយាមស៊ុតចំគោលដៅ កាលពីឆ្នាំមុន Mbappe បានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតរបស់បារាំងក្នុងការប្រកួតនេះនៅពេលអាយុ១៩ឆ្នាំ ហើយ​នៅ​សល់​នាទី​ទៀតចប់ការប្រកួត ខ្សែប្រយុទ្ធរូបនេះ​បានរកគ្រាប់បាល់ទី២របស់ខ្លួននៅនាទីទី៨៦ពីការ​បញ្ជូន​របស់ Antoine Griezmann ដែលជាគ្រាប់ជ័យជម្នះលើដាណឺម៉ាក។

ទើបតែអាយុ២៣ឆ្នាំ Mbappe រកបាន៣១គ្រាប់ក្នុងការប្រកួតអន្តរជាតិរួចហើយ ហើយកំពុងតាមយ៉ាងលឿនលើកីឡាករបារាំង២រូបគឺ Giroud និង Henry ដែលរកបាន៥១គ្រាប់ឲ្យជម្រើសជាតិ

គ្រាប់របស់ Mbappe បានជួយឱ្យបារាំងឡើងទៅកាន់វគ្គបន្តក្នុងការប្រកួត World Cup លើកទីជាប់ៗគ្នា ហើយក៏បានក្លាយជាអ្នកកាន់តំណែងដំបូងចាប់តាំងពីប្រេស៊ីលក្នុងឆ្នាំ២០០៦ ដើម្បីឆ្លងផុតពីវគ្គចែកពូល 

ដោយ៖ ភាព(រូបភាព ៖ BBC Sport)


ចែករំលែក៖