ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣នាក់​ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន​ នៅស្រុករតនមណ្ឌល​

ចែករំលែក៖

ខេត្តបាត់ដំបង ​៖​ មនុស្ស​ប្រុស​ស្រី​ចំនួន​ ៣នាក់​ ពាក់ព័ន្ធ​ករណីចែកចាយ​ និងរក្សាទុកគ្រឿងញៀន​ដោយ​ខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​រតនមណ្ឌល​ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ប្រឆាំងគ្រឿងញៀន​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ក្នុងបទល្មេីសជាក់ស្តែង​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ លោ​ក​ឧត្តមសេនីយ៍​ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែនការងារប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ឯក​ សន​ និ​ល​ អធិការនគរ​បាលស្រុករតនម​ណ្ឌ​ល​ កាលពីរសៀលថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បានដឹកនាំកម្លាំងផ្នែកប្រឆាំ​ង​គ្រឿង​ញៀន​ និងកម្លាំងផ្នែកព្រហ្មទណ្ឌ រួមជាមួ​យ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅនៃអធិការ​ដ្ឋា​ន​នគរបាលស្រុក​ បានចុះបង្ក្រាបករណីរក្សា​ទុកដោយខុ​ស​ច្បាប់នូវសារ​ធា​តុ​ញៀនចំនួន០១ករណីក្នុងបទ​ល្មើស​ជាក់ស្ដែង។ 

ក្នុងកិច្ចប្រតិបត្តិការនេះ​ កម្លាំង​សមត្ថកិច្ចជំនាញ​ បាននាំខ្លួនជនសង្ស័យចំនួន០៣នាក់គឺ៖​ ១-ឈ្មោះ ជួន វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់​នៅភូមិពេជ្រចង្វារ ឃុំរស្មីសង្ហារស្រុករតនមណ្ឌល ខេត្តបាត់ដំបង។​ ២-ឈ្មោះ តាំង រចនា ហៅ លីលី ភេទស្រី អាយុ​២៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។​ និង៣-ឈ្មោះ ឡាយ ផល្លី ហៅ លី ភេទប្រុស អាយុ ៣៤​ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។

ដោយឡែក​វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន០៨ថង់ សង្ស័យមានសារធាតុញៀន។

-ទូរស័ព្ទដៃចំនួន០៣គ្រឿង(ម៉ាក oppo ចំនួ​ន​០២គ្រឿង ម៉ាក huawei ចំនួន០១គ្រឿង)។

-សម្ភារៈសម្រាប់ច្រកចែករំលែកលក់ថ្នាំញៀន និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង។

-រថយន្ត០១គ្រឿង ម៉ាក toyota prius ស៊េរីឆ្នាំ​2006 ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AX- 3715។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣នាក់នេះ​ រួម​នឹង​វត្ថុ​តាង​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៧​ ខែវិច្ឆិកា​នេះ​ ត្រូវ​បាន​នគរបាលស្រុកបានរៀបចំបញ្ជូនបន្តទៅកាន់ផែនជំនាញ​ ដេីម្បីអនុវត្តបន្តតាមច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖