ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាគួរឱ្យរន្ធត់ណាស់! អ្នកបើករថយន្តម៉ាក ហាយឡេនឌ័រ ស្លាកលេខ ព្រះវិហារ2A.4849 បើកបុករថយន្តដឹកម៉ាស៊ីនច្រូតស្រូវ គាបស្លាប់យ៉ាងអាណោចអាធ័ម !

ចែករំលែក៖

ខេត្តសៀមរាប  ៖ ពិតជាគួរឲ្យរន្ធត់ណាស់! អ្នកបើករថយន្តម៉ាក ហាយឡេនឌ័រ ស្លាកលេខ ព្រះវិហារ2A.4849 បើកបុករថយន្តដឹកម៉ាស៊ីនច្រូតស្រូវ គាបស្លាប់យ៉ាងអាណោចអាធ័ម ! ហើយគ្មាននរណាស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។ ដូច្នេះបើបងប្អូនបាត់សមាជិកបើកបររថយន្តដូចខាងលើ សូមមកយកសពទៅធ្វើបុណ្យតាមប្រពៃណីផង។ 

សូមបញ្ជាក់ថា, យោងលើគណនី facebook មួយមានឈ្មោះថា, (Tito Preah Vihear) បានបង្ហោះព័ត៌មាននេះ និង Tags ឲ្យទៅកាន់គណនី facebook ចំនួន ១៦ទៀត ទុកជាការផ្តល់ដំណឹងដ៏អកុសលនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។ 

គណនី facebook មួយមានឈ្មោះថា, (Tito Preah Vihear) បានបង្ហោះព័ត៌មាននេះថា, តើបងប្អូនអ្នកខេត្តព្រះវិហារ មានបាត់សមាជិកទេ? មានរថយន្តម៉ាក Hilander ផ្លាកលេខ ព្រះវិហារ2A.4849 ពណ៌សំបកឪឡឹក បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណបានបុករថយន្តដឹកម៉ាសុីនច្រូតស្រូវគាបជាប់អ្នកបើកបរបានស្លាប់ នៅយប់មិញថ្ងៃ26,11,2022 នៅភូមិយាយមុី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

បើបងប្អូនមានបាត់សមាជិកគ្រួសារ អាចទាក់ទងមកអធិការដ្ឋាននគរបាលស្រុកស្រីស្នំបាន ឬតាមរយៈខ្ញុំបាទផងដែរ ៕

ដោយ : សហការី


ចែករំលែក៖