ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត ពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅសាលាបឋមសិក្សា សែនសុខក្នុងសង្កាត់ឃ្មួញ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត ពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅសាលាបឋមសិក្សា សែនសុខក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។ 

ដែលនេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ។  

សូមបញ្ជាក់ថា ,  ពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍។ នេះជាលើកទី៣ហើយដែលចុះព្យាបាលដល់សហគមន៍ក្រីក្រដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សគហមន៍ក្រីក្រ ។

សូមជម្រាបថា, សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត ពិនិត្យព្យាបាលជំងឺទូទៅ ជូនបងប្អូនប្រជាពលរដ្ឋ បានច្រើនបំផុត។ ពិសេសយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺក្លាយជា ក្រុមគ្រូពេទ្យសមរភូមិមុខ លះបង់កម្លាំងកាយចិត្ត ចំណេះដឹង ពេលវេលា ជាមួយភាពគ្រោះថ្នាក់បំផុត នឹងជំងឺកូវីដ១៩ ពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្ត ពិនិត្យព្យាបាលជំងឺទូទៅ ឃ្លាតឆ្ងាយពីផ្ទះសម្បែង កូនៗជាទីស្រឡាញ់ ដើម្បីបម្រើប្រជាពលរដ្ឋ រហូតដល់ទទួលបានភាពជោគជ័យ មកដល់បច្ចុប្បន្ន ៕

ដោយ : សិលា


ចែករំលែក៖