ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះលើផេកផ្លូវការ សូមអបអរសាទរលោក ហែម ដារិទ្ធិ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរថា, ខ្ញុំសូមសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង ក្នុងឱកាសដែលលោក ហែម ដារិទ្ធិ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ត្រូវបានគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាសមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស លើកទី៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ ។
លោកបន្តថា, នៅក្នុងឱកាសដ៏វិសេសវិសាលនេះដែរ ខ្ញុំសូមជូនពរលោក ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីភារកិច្ចថ្មីនេះ ក៏ដូចជាភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន និងសូមបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សិលា