ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! ទីស្គាក់រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅថ្ងៃអាទិត្យទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ថា៖​ រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ។ 

ក្រសួង​ទេសចរណ៍​ បានឱ្យដឹងទៀតថា​ រមណីយដ្ឋានកែច្នៃមួយកន្លែងកំពុងពេញនិយមនោះ​ គឺឡូរីបាត់ដំបង ឬក៏គេច្រើនហៅថា ឡូរី ជើងភ្នំបាណន់ មានទីតាំងស្ថិតនៅ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល ២០គីឡូ​ម៉ែត្រ​ ពីរង្វង់​មូល​លោក​តា​ដំបង​ក្រញ៉ូងទីរួមខេត្ត។

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ឡូរីបាត់ដំបង ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ។ រីឯចំណុចសំខាន់ៗដែលភ្ញៀវទេសចរត្រូវទស្សនាមានដូចជា៖ ទេសភាពជួរព្រៃភ្នំបានន់, ភោជនីយដ្ឋាន, Camping, ដើរលេងថ្មើរជើង, ជិះរទេះភ្លើង, សួនផ្កាចម្រុះ, កន្លែងក្មេងលេង, អង្គុយមៀលត្រី និងកន្លែងផ្សេងៗជាច្រើនទៀត ៕តោះ​សូមទស្សនារូបភាព​ មានដូចខាងក្រោមនេះ ៖

ដោយ៖ សហការី


ចែករំលែក៖