FIFA បានបើកដំណើរការនីតិវិធីវិន័យប្រឆាំងនឹងសមាគមកីឡាបាល់ទាត់របស់ប្រទេសស៊ែប៊ី បន្ទាប់ពីក្រុមរបស់ខ្លួនបានព្យួរទង់ជាតិចម្រូងចម្រាសពណ៌នាកូសូវ៉ូនៅក្នុងបន្ទប់សំលៀកបំពាក់របស់ពួកគេ មុនពេលការប្រកួតបាល់ទាត់ពិភពលោករបស់ពួកគេចាញ់ប្រេស៊ីល។
ទង់ជាតិបានបង្ហាញពីគ្រោងនៃកូសូវ៉ូដែលពោរពេញទៅដោយទង់ជាតិស៊ែប៊ី ជាមួយនឹងពាក្យថា “មិនចុះចាញ់”។ ភាពតានតឹងកំពុងកើនឡើងខ្ពស់រវាងជនជាតិស៊ែប៊ី និងរដ្ឋាភិបាលដែលដឹកនាំដោយអាល់បានីក្នុងកោះកូសូវ៉ូ ចំពេលមានការភ័យខ្លាចថា អំពើហិង្សាអាចផ្ទុះឡើងម្តងទៀត២៣ឆ្នាំក្រោយសង្គ្រាមកូសូវ៉ូ។
កូសូវ៉ូបានប្រកាសឯករាជ្យពីប្រទេសស៊ែប៊ីកាលពីឆ្នាំ២០០៨ ប៉ុន្តែស៊ែប៊ី ដែលជាសម្ពន្ធមិត្តរបស់រុស្ស៊ី មិនទទួលស្គាល់ថាជាប្រទេសឯករាជ្យនោះទេ។ កាលពីថ្ងៃសុក្រ សហព័ន្ធកីឡាបាល់ទាត់កូសូវ៉ូ (FFK) បានដាក់ពាក្យបណ្តឹងទៅ FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកជុំវិញ “វោហាសាស្ត្រនិយម” របស់ប្រទេសស៊ែប៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា “ទង្វើនៃភាពច្របូកច្របល់បែបនេះមិនមានកន្លែងនៅក្នុងព្រឹត្តិការណ៍កីឡានោះទេ ហើយសូម្បីតែនៅក្នុងកន្លែងដែលមានព្រឹត្តិការណ៍ដ៏ធំបំផុតនៃបាល់ទាត់ពិភពលោកកើតឡើង ដូច្នេះ FFK ក្នុងនាមជាសមាជិកស្មើភាពជាមួយសមាជិកផ្សេងទៀតទាំងអស់របស់ FIFA គឺទាមទារចាត់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងសកម្មភាពញុះញង់ឲ្យមានការស្អប់គ្នារវាងប្រជាជន និងប្រឆាំងនឹងតម្លៃមនុស្ស”។
សេចក្តីថ្លែងការណ៍បន្ថែមថា “វាមិនអាចទទួលយកបានសម្រាប់ទង្វើនេះឱ្យកន្លងផុតទៅដោយស្ងៀមស្ងាត់ ដូច្នេះយើងស្នើឱ្យ FIFA អនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់របស់ខ្លួន និងដាក់ទណ្ឌកម្មសហព័ន្ធបាល់ទាត់នៃប្រទេសស៊ែប៊ីសម្រាប់សកម្មភាពដ៏ឃោរឃៅនេះ និងប្រឆាំងនឹងតម្លៃដែលកីឡាបាល់ទាត់បង្ហាញ” ។
រដ្ឋមន្ត្រីកីឡារបស់កូសូវ៉ូលោក Hajrulla Ceku បាននិយាយថា ខ្លួនរំពឹងថានឹងមាន “សកម្មភាពជាក់ស្តែង” ពី FIFA ប្រឆាំងនឹងសារដែលគួរឱ្យស្អប់ខ្ពើម និងអំពើប្រល័យពូជសាសន៍របស់ស៊ែប៊ី។
ដំណើរការរបស់ FIFA ត្រូវបានបើកដោយឈរលើមូលដ្ឋានមាត្រា១១នៃក្រមវិន័យរបស់ FIFA ដែលជា “អាកប្បកិរិយាប្រមាថ និងរំលោភលើគោលការណ៍នៃការលេងដោយយុត្តិធម៌” និងរួមបញ្ចូល “ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាសម្រាប់បាតុកម្មនៃធម្មជាតិមិនកីឡា” ក៏ដូចជាមាត្រា៤នៃបទប្បញ្ញត្តិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ដែលសំដៅទៅលើទំនួលខុសត្រូវរបស់ក្រុមនៅក្នុងការប្រកួត។
កូសូវ៉ូត្រូវបានទទួលយកទៅក្នុង UEFA និង FIFA ក្នុងឆ្នាំ២០១៦ ប៉ុន្តែក្រោមច្បាប់របស់ UEFA ស៊ែប៊ី និងកូសូវ៉ូមិនអាចលេងប៉ះគ្នាទៅវិញទៅមកក្នុងវគ្គជម្រុះ World Cup ដោយសារតែភាពតានតឹងរវាងប្រទេសទាំងពីរ។
ស៊ែប៊ីបានបរាជ័យ ២–០ ក្រោមថ្វីជើងប្រេស៊ីលក្នុងការប្រកួតបើកឆាក World Cup របស់ពួកគេក្នុងប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវប្រកួតជាមួយកាមេរូនក្នុងការប្រកួតបន្ទាប់ក្នុងពូល G របស់ពួកគេនៅថ្ងៃចន្ទ។ ចំណែកកូសូវ៉ូ មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនោះទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)