ខេត្តកំពត ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃអង្គារទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀនៃស្នងការដ្ឋាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដោយទទួលពត៌មានពីប្រជាពលរដ្ឋមកថា មានជនសង្ស័យជួញដូរថ្នាំ ញៀននៅចំណុច២ខុសគ្នា នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំអង្គសុរភី ស្រុកកំពង់ត្រាច និងនៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២ រួមនឹងវត្ថុតាងជាក់ស្ដែង។
របាយការណ៍ដដែលបន្តថា ជនសង្ស័យចំនួន ០២ នាក់នេះ៖ ទី១-ឈ្មោះ ឯក ចំរើនវច្ចនះ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្នាមគូ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ និងទី២-ឈ្មោះ ឡុង សុះ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំ កំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
បេីតាមការបញ្ជាក់ពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ ចង្អុលបង្ហាញនិងបញ្ជាយ៉ាងមុឹងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញនេះ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានចុះស៊ើបអង្កេត និងស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ និងដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន ០៤ កញ្ចប់,ទូរស័ព្ទដៃ ០២ គ្រឿងនិងម៉ូតូ០២គ្រឿង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចនគរបាល កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ នឹងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី