ភ្នំពេញ ៖ អរគុណសន្តិភាព ! អរគុណនយោបាយ ឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !
លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ក្រសួងបានលើក ឡើងពីជំនាញហិរញ្ញវត្ថុ និងការធានា ភស្តុភារ-ហិរញ្ញ វត្ថុ តាមបណ្តាកងឯកភាព ត្រូវយកចិត្តទុក្ខដាក់ ធានាផ្គត់ផ្គង់ ចិញ្ចឹមទ័ពឱ្យបានប្រសើរឡើង ស្របតាមការណែនាំ របស់ប្រមុខរាជ រដ្ឋាភិបាល ជាអគ្គភស្តុភារ ជាន់ខ្ពស់ ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ ដោះស្រាយនូវរាល់ហេតុការ ណ៍ដែលកើតមានឡេីង មិនឱយថ្លោះធ្លោយឡើយ ។
លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន លើកឡើងដូច្នេះ នៅទីស្តីការក្រសួងការពារជាតិ នាសាលបាយ័ន កាលពីថ្ងៃព្រហ ស្បតិ៍ ៨ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥ ៦៦ ត្រូវនឹងថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំបូកសរុបការងារភស្តុភារ-ហិរញ្ញវត្ថុ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ផ្សាភ្ជាប់ជាមួយមុខងារក្នុងប្រព័ន្ធ FMIS តាមកម្មវិធីកែទម្រង់ ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីនាយ ទាហានជំនាញ មកពីបណ្ដាកងឯកភាព ទូ ទាំងកងយោធពលខេមរភូមិន្ទ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លី កុសល អគ្គ នាយករង អគ្គនាយ កដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការ ពារជាតិ នាយក នាយកដ្ឋាន ហិរញ្ញវត្ថុ លើកឡើង ពីជំនាញហិរញ្ញវត្ថុ ទាក់ទងនិងការងារជំនាញគ្រប់គ្រង ហិរញ្ញវត្ថុសាធា រណៈ ដោយភ្ជាប់ជាមួយ មុខងារក្នុងប្រព័ន្ធ FMIS ជូនដល់ស្ថាប័នក្រោមឱវាទ ដើម្បីត្រង់ប្រាប់ស្ដាប់ យកទៅអនុវត្ត តាមកងឯកភាពរបស់ខ្លួន ឲ្យទទួលបានលទ្ធផលខ្ពស់ ស្របទៅ តាមការចង់បានរបស់ថ្នាក់លើ និងងាយស្រួល ក្នុងការអនុវត្ត លើភារកិច្ចរបស់ខ្លួន ។ ក្នុងឱកាសនោះផងដែរ នាយហិរញ្ញវត្ថុ បណ្តាកងឯកភាព មានដូចជាបញ្ជាការដ្ឋាន កងទ័ពជើងគោក-កងទ័ពជើងទឹក- កងទ័ពជើងអាកាស និងបណ្ដាយោធភូមិភាគទាំង ៦ ក៏បានលើកឡើងពីចំណុច ខ្លាំង-ខ្សោយ និងសំណូមពរដល់ថ្នាក់ ដឹកនាំ ចូលរួមដោះ ស្រាយតាមការគួរ់ផងដែរ ៕
ដោយ ៖ សហការី