ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ាង សុផល្លែត ចូលរួមវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីការពារភពផែនដីយើង»

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជារួមមាន លោក វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោក ប៉ាក សុខារ៉ាវុត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង និងមន្ត្រីនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន ចូលរួមវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី ក្រោមប្រធានបទ «ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីការពារភពផែនដីយើង» នៃកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការបរិស្ថាននិងអភិវឌ្ឍន៍ នៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកអង្គការសហប្រជាជាតិ (UN ESCAP) តាមរយៈប្រព័ន្ធវីដេអូ។ ហើយនៅក្នុងកិច្ចប្រជុំនេះឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបទអន្តរាគមន៍ស្តីពីគោលនយោបាយ និងការសម្រេចបានរបស់កម្ពុជាក្នុងការគ្រប់គ្រងគុណភាពខ្យល់។ នេះបើយោងតាមការបញ្ជាក់ពី ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ 

សូមបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការបរិស្ថាននិងអភិវឌ្ឍន៍ នៃUN ESCAP នេះត្រូវបានរៀបចំជដោយផ្ទាល់នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក ប្រទេសថៃ និងតាមរយៈប្រព័ន្ធវីដេអូ៕

ដោយ : សហការី


ចែករំលែក៖