ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់កងកម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល រៀបចំសណ្តាប់ធ្នាប់ សម្របសម្រួលបែបបទអន្តោប្រវេសន៍ជូន គណៈប្រតិភូខេត្តចម្ប៉ាសាក់ ប្រទេសឡាវ លោក បណ្ឌិត វិល័យវង្ស ប៊ុតដាខាំ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ លេខាបក្សខេត្ត និងជាអភិបាលខេត្តចម្ប៉ាសាក់ ដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម និងលោក បួលី ភេតសុងខាម សមាជិកគណៈកម្មាធិការបក្សខេត្តចម្ប៉ាសាក់ និងជាលេខាបក្ស និងអភិបាលទីក្រុងប៉ាក់សេ អញ្ជើញចូលរួមវេទិកាអភិបាលទីក្រុងបណ្តាប្រទេសអាស៊ាន (AMF – ASEAN Mayors Forum) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០១-០៤ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ : សហការី