ភ្នំពេញ ៖ ព្រោះតែជីវភាពគ្រួសារ ម្នាក់ៗប្រឹងធ្វើការ ដោយមិនគិតយប់ ថ្ងៃ នឿយហត់ ខ្លះទៀតធ្វើការទាំងខ្លួនឈឺ។ ជាក់ស្តែង មើលចុះ ប្រហែលទេីបខំប្រឹងទាំងឈឺ ក៏មិនហ៊ានសម្រាក ! បុរសម្នាក់ជាអ្នកដឹកអាហារក្រុមហ៊ុន Food Panda សង្ស័យខ្យល់គរ បានដួលសន្លប់ ក្រោយមក រហូតផុតដង្ហេីមស្លាប់ ខណៈពេលកំពុងដឹកអាហារឲ្យភ្ញៀវក្នុងម៉ោងការងាររបស់ខ្លួន ជូនភ្ញៀវតាមការងាររបស់ខ្លួនដូចសព្វមួយដង។
ករណីនេះ បង្កការភ្ញាក់ផ្អើលឡេីងដល់អ្នកដំណេីរ ក៏បានខំជួយសង្គ្រោះបឋមនិងហៅរថយន្តសាមុយ(119) មកពិនិត្យដែរ តែអកុសលជនរងគ្រោះបានផុតដង្ហេីមមុនពេទ្យមកដល់ ។
កើតហេតុនៅក្រោយស្តុបដេអ៉ិន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នា ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ៕
ដោយ : សហការី