ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០១នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តសៀមរាប ៖ ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០១នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សូមបញ្ជាក់ថា, នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះបង្រ្កាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចរោងសម្រាកក្នុងបរិវេណចិញ្ចឹមក្រពើ ស្ថិតក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប  បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់:

១-ឈ្មោះ នូ ហុកសេង ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ មុខរបរ កម្មករចិញ្ចឹមក្រពើ មានទីលំនៅ ភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(មានសារធាតុញៀននៅក្នុងខ្លួន) ។

សមត្ថកិច្ចស្រាវជ្រាវចាប់យកវត្ថុតាងរួមមាន:

»  ម្សៅមេតំហ្វេតាមីនចំនួន ០៦កញ្ចប់ ស្មើនឹងទម្ងន់ ១០.៧៦ក្រាម (ទម្ងន់សុទ្ធ) 

» ទូរស័ព្ទដៃចំនួន ០២ គ្រឿង

» ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង

» ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ៕

ដោយ ៖ សហការី


ចែករំលែក៖