ព័ត៌មានទាន់ហេតុការណ៍៖

រាជធានីភ្នំពេញជាម្ចាស់ផ្ទះ ទទួលអាហារ សាមគ្គី ដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និត ជាមួយAIMF

ចែករំលែក៖

ភ្នំពេញ៖  អភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍ នៃសហគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលោក ឃួង ស្រេង នៅវេលាថ្ងៃត្រង់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ បានទទួល អាហារ សាមគ្គី អបអរសាទរចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ គណៈ ប្រតិភូនៃបណ្តាទីក្រុងនិងសហគមនរដ្ឋបាលថ្នាក់ក្រោម ជាតិ ដែលជាសមាជិក នៃសមាគមអន្តរជាតិនៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង” ដែលអញ្ជើញមកចូលរួមវទិកា អភិបាលក្នុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន ២០២២ នៅរាជធានីភ្នំពេញ(AIMF: Association Internationale des Maires Francophones)  នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។ 

   លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖  ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមជាសមាជិក អចិន្ត្រៃយ៍នៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ ចំពោះវត្តមានរបស់គណៈប្រតិភូនៃបណ្តាទីក្រុង និងសមាគមនរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសមាជិក នៃសមាគមអា.ស៊ី.អឹម.អេហ្វ (AIMF)” ដែលបានអញ្ជើញ មកចូលរួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

       លោកបន្តថា៖  ក្នុងរយៈពេលកន្លងមកនេះ ក្នុងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពល្អជាប្រពៃណី អាចវាយតម្លបានថា បណ្តាទីក្រុង និងសមាគមនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសមាជិក នៃសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) យើងបាន បំពេញនូវការងារជាច្រើនជាមួយគ្នា និងបានចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ តាមរយៈកម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្ដូរបទពិសោធន៍ ដោះ ស្រាយ បញ្ហាប្រឈម និងចែករំលែកព័ត៌មានល្អៗនៃការអភិវឌ្ឍទីក្រុង ដើម្បី ជាឧត្តមប្រយោជន៍របស់ប្រជាជនក្នុង ប្រទេសនីមួយៗ ក្រោមក្របខណ្ឌ ហ្វ្រង់កូហ្វូនី។ជាក់ស្តែង សម្រាប់ថ្ងៃនេះ បើទោះបីពួកយើងមានភាពមមាញឹកក្នុងការ ចូល រួមវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី- រដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ យ៉ាងណាក្តី ក៏ក្នុងនាមជាសមាជិកសមាគម អា.អ៊ី.អឹម.អេហ្វ (AIMF) ទីក្រុង យើងទាំងអស់គ្នា បានឆ្លៀតឱកាស ដើម្បីជួបជុំសំណេះសំណាល ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងជាសារ បញ្ជាក់អំពីការប្តេជ្ញា ចិត្ដខិតខំបន្តគាំទ្រជួយគ្នាទៅវិញទៅមក ជាពិសេសការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ៕

ដោយ ៖ សំរិត


ចែករំលែក៖