ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បង្ហាញរូបអតីតកាល និងរូបតួសំដែងតំណាងឲ្យមេបញ្ជាការ សុក សារឿននិងមេបញ្ជាការសំរេច ក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នៅក្នុងផេកផ្លូវការ របស់សម្តេច ។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, បន្ទាប់ពីបង្ហោះរូបភាពដែលបានថតកាល ពីឆ្នាំ១៩៧១ និងរូបថតតួសំដែងក្នុងរឿងកូន ប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ មានបងប្អូនយើងបានយករូបថតទាំងពីរមកផ្គុំប្រហែលក្នុងគោលបំណងធ្វើការប្រៀបធៀប។
សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា, សម្រាប់ខ្ញុំការជ្រើសរើសតួនេះសមស្របហើយដែលតំណាងឲ្យមេបញ្ជាការ សុក សារឿននិងមេបញ្ជាការសំរេច។
សូមបញ្ជាក់ថា, រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី គឺជារឿងផ្ទាល់ក្នុងជីវិត តស៊ូ រំដោះជាតិមាតុភូមិ របស់សម្តេចផ្ទាល់ ដែលរឿងនេះថតរំលឹកពីប្រវត្តិអតីតកាលដ៏សែនជូរចត់ នៃជីវិតតស៊ូ របស់សម្តេច និងក្រុមគ្រួសារ ជាមួយយុទ្ធជន ជាច្រើនបានរំដោះប្រទេសជាតិចេញពីរបបខ្មែរក្រហម ដោយយកជីវិតធ្វើជាដើមទុន៕
ដោយ : សិលា