ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តត្រៀមសម្រាប់ថ្ងៃប្រឡង​ មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប​)​ ​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៤ខែធ្នូឆ្នាំ២០២២បានបើកកិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបច្ចេកទេស​ ដល់ប្រធាន អនុប្រធាន មណ្ឌល​សំណេរ​ ត្រៀមសម្រាប់ថ្ងៃប្រឡង​ មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប​)​ ​។

​ លោក​ ឱម​ សិទ្ធី​ អគ្គនាយករង​ នៃអគ្គនាយកដ្ឋាន​អប់រំ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​ខេត្ត​ និង​ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ​ (ACU)​ អញ្ជើញ​ជាអធិបតី​ភាព​ កិច្ចប្រជុំការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបច្ចេកទេស​ ដល់ប្រធាន អនុប្រធាន មណ្ឌល​សំណេរ​ ត្រៀមសម្រាប់ថ្ងៃប្រឡង​ មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប​)​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦​ ខែធ្នូ​ខាងមុខនេះ។

កិច្ចប្រជុំ​ខាងលើក៏មានការចូលរួមពីសំណាក់គណៈមេប្រយោគ​ កងកម្លាំង​ មន្ទីរ​ អង្គភាព​ ស្ថាប័នពាក់ព័ន្ធបានចូលរួមផងដែរ​ នៅសាលប្រជុំ​ មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ នាថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញ ។ 

ថ្លែងនៅក្នុងកិច្ចប្រជុំនោះលោក​ ឱម​ សិទ្ធី​ ក៏បានណែនាំដល់ប្រធាន​ អនុប្រធានមណ្ឌល​ ទាំងអស់ត្រូវអនុវត្តនូវច្បាប់វិន័យរបស់នៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន​ ដោយមិនត្រូវអនុញ្ញាតឲ្យបេក្ខជន មានយកសំណៅឯកសារណាមួយចូលទៅក្នុងបន្ទប់ប្រឡងឡើយ។

លោក ឈូ​ ប៊ុន​រឿង​ ប្រធានមន្ទីអប់រំ​ យុវជន​ និងកីឡាខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​​ ៖​ ការប្រឡង​ មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប​)​ ឆ្នាំ២០២២​ នៅខេត្តបន្ទាយមានជ័យ​ មានមណ្ឌលប្រឡង​ ចំនួន៧​ មណ្ឌល​ (ថ្នាក់វិទ្យាសាស្រ្ត​ និង​ ​ថ្នាក់វិទ្យាសាស្រ្ត​ សង្គម​ )​ រួមមាន​ ៖​ ថ្នាក់វិទ្យាសាស្រ្ត​ (វិទ្យាល័យ​ សម្តេចឪ​,​ សាលាបឋមសិក្សា​ ហ៊ុន​ សែន​ សូភី,​ វិទ្យាល័យ​ ហ៊ុន​ សែន​ ខ្លាកូន​) ថ្នាក់វិទ្យាសាស្រ្ត​ សង្គម​ (​ វិទ្យា​ល័យ​ សិរីសោភ័ណ​,​ សាកលវិទ្យាល័យ​ គ្រប់គ្រង​ និងសេដ្ឋកិច្ច​ UME,​ វិទ្យាល័យ​ អូរអំបិល​ និងសាកលវិទ្យាល័យ​ជាតិ​ មានជ័យ​ NCU។

លោកប្រធានមន្ទីរអប់រំ​ បញ្ជាក់​ថា​ នៅក្នុងឆ្នាំ២០២២នេះ​ បេក្ខជន​ដែលមានឈ្មោះប្រឡងចំនួន​ ៥,៧៦០នាក់/ស្រី៣,១៥៨នាក់ ៕

IMG_5505

ដោយ ៖ វណ្ណា

 


ចែករំលែក៖