ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា លើកនូវវិធានបទចំនួន ១០ដូចខាងក្រោម :
១- គណបក្សប្រជាជនកម្ពុជាជាគណបក្សទេវតា = ទទួលស្វាគមន៍គ្រប់កម្លាំងនយោបាយនៅក្នុងសង្គមកម្ពុជាដោយមិនប្រកាន់ពីអតីតៈកាលលើកលែងតែសាមុីជនមានជាប់ពាក់ព័ន្ធផ្លូវតុលាការ?
២- ការមកចូលរួមជីវភាពនយោបាយជាមួយគណបក្សទេវតា = គណបក្សទេវតាមិនគិតថាជាការចុះចូលទេ?
៣- ខ្មែរនៅក្រៅប្រទេសមួយចំនួនឈឺឆ្អាល់រឿងឈឹម សុីថរ = ដើម្បីឲ្យ ឈឹម សុីថរ បន្តជាប់គុក?
៤- តើការទាមទារឲ្យដោះលែងអប្សរាក្បាល់ត្រងោល = អត់ផ្លូវទេ?
៥- ជនក្បត់ជាតិហ៊ាននិយាយហ៊ានតែនៅក្រៅប្រទេស = អត់មានបានប្រយោជន៍អីទេ?
៦- ឆ្កែចេះតែព្រុស = មនុស្សចេះតែដើរ?
៧- ខ្មែរនៅអូស្ត្រាលីធ្វើបុណ្យផ្កាប្រមូលលុយមកជួយបាតុករអនាធិបតេយ្យណាហ្គាវើល = គឺជាការរួមចំណែកបំផ្លាញសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជា?
៨- គ្រាន់តែលោកបណ្ឌិត យ៉ង់ សាំងកុមារ និងសហការីចូលជាមួយគណបក្សប្រជាជនកម្ពុជា = ចាំបាច់អីត្រូវវិភាគ នេះជាការប្រឌិតរបស់អាអ្នកវិភាគរត់ចោលស្រុក?
៩- វាគ្មាននរណាមកអន្ទងឲ្យអាអ្នកវិភាគរត់ចោលស្រុកចូលជាមួយគណបក្សប្រជាជនកម្ពុជាទេ = នេះជាការប្រឌិតព័ត៌មានរបស់អាអ្នកវិភាគរត់ចោលស្រុកដែលគ្មាននរណាដឹងឮសោះនោះ?
១០- រាជរដ្ឋាភិបាលកម្ពុជាកំពុងដំណើរការដឹកនាំជាធម្មតានៅកម្ពុជា = រឿងអីសួរអាអ្នកវិភាគពីការចង់បានEBAតើអាអ្នកវិភាគរត់ចោលស្រុកមានតួនាទីអី ? នេះជាការប្រឌិតព័ត៌មានដោយខ្លួនឯងដោយចង់ថាខ្លួនសំខាន់ សំខាន់ស្អី?៕
ដោយ ៖ សហការី