ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃនេះ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២វេលាម៉ោង១៧៖០០នាទី តទៅ ស្ពានដែកបេឡេ នឹងដាក់ឱ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តសុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី តទៅ ស្ពានដែកបេឡេ នឹងដាក់ឱ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។

សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វា! នេះជាការបញ្ជាក់ឱ្យដឹងពី អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃនេះ ។ កន្លងទៅមានសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន បាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥។ 

 សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០២២ មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច​ និងកល់ជាប់ជាមួយសសរស្ពានតែម្តង។ មិនទាន់បញ្ជាក់ឱ្យដឹងថា, សាឡង់នេះជារបស់ក្រុមហ៊ុនមួយណានៅឡើយទេ។ 

ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសផ្អាកធ្វើចរាចរណ៍លើស្ពានបាឡេ ក្រុងរណបជ្រោយចង្វា ក្រោយសាឡង់ដឹកខ្សាច់បុក បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអនុគ្រោះបាន។ 

សូមជម្រាបជូនថា, ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វា មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។

ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចកល់ជាមួយនឹងសសរស្ពាន ៕

ដោយ : សិលា


ចែករំលែក៖