ព័ត៌មានទាន់ហេតុការណ៍៖

តារាចំរៀងលំដាប់ លោក ខេមរៈ សិរីមន្ដ ៖ ទីបំផុតបានជួបប្អូនប្រុសដែលសាក់រូបប្អូនស្រីខេមរៈស្រីពៅហើយ

ចែករំលែក៖

ភ្នំពេញ ៖ ទីបំផុតបានជួបប្អូនប្រុសដែលសាក់រូបប្អូនស្រីខេមរៈស្រីពៅហើយ ។ នេះជាសារ របស់ តារាចំរៀងលំដាប់ លោក ខេមរៈ សិរីមន្ដ បានបង្ហោះលើផេកផ្លូវការ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដោយភ្ជាប់មកជាមួយរូបថត ភ្ជាប់មកជាមួយថែមទៀត។ 

 តារាចំរៀងលំដាប់ លោក ខេមរៈ សិរីមន្ដ បានលើកឡើងថា, គាត់ជា(ខ្មែរអាមេរិច)គាត់ថាគាត់មិនចង់ល្បីអីទេតែគាត់សាក់រូបស្រីពៅនេះព្រោះតែបេះដូងស្រលាញ់គាំទ្រ គោរពប្អូនស្រីពៅណាស់ ខ្ញុំពិតជារំភើបនឹងទឹកចិត្តប្អូនប្រុសខ្លាំងណាស់ពេលនោះខ្ញុំជួបគាត់បានភ្លេតព្រោះខ្ញុំមានភារកិច្ចត្រូវចេញមកសៀមរាបមិនទទួលប្អូនដិតដល់ទេយ៉ាងណាក៏បងអរគុណប្អូនប្រុសក្រៃលែងដែលខំស្កាត់មកជួបបងសង្ឃឹមថ្ងៃក្រោយបានជូនគ្នាម្ដងទៀតជូនពរប្អូនមានសុភាពល្អនឹងជោគជ័យគ្រប់ភារកិច្ច❤️❤️🙏។

 សូមបញ្ជាក់ថា,  តារាចំរៀងលំដាប់ លោក ខេមរៈ សិរីមន្ដ បាន មិនត្រឹមតែជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងប៉ុណ្ណោះទេ លោកថែមបង្កើតមុខជំនួញបន្ថែម វិនិយោគលើដីធ្លី និងបានចូលរួមជួយសង្គម ជួយឧបត្ថម្ភដល់ សិល្បៈ សិល្បៈករ ដែលជួបការលំបាក មានជំងឺនេះជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖