ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខជនមានបញ្ហាសុខភាពក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនចំនួន ០៦នាក់ មកពីខេត្តឧត្តរមានជ័យ,បាត់ដំបង,កំពង់ស្ពឺ, ត្បូងឃ្មុំ និងមណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។ 

នៅមណ្ឌលវិទ្យាល័យសម្តេចតេជោហ៊ុន សែន សួង​ ថ្ងៃ ទី​០៥ ខែធ្នូ​ ឆ្នាំ២០២២ វេលាម៉ោង​ ៩៖៣៥នាទីព្រឹក​ បេក្ខជនឈ្មោះ​ អ៊ាន​ ស្រីពៅ​ ភេទ​ ស្រី​ បន្ទប់លេខ​ ២៦ លេខតុ​ ៦៣៤​ មានអាការៈវិលមុខ​ និងឆ្អល់​ពោះ​ ដោយ សារមិនបានញាំបាយ​ព្រឹក​ ដូចនេះបានមកសម្រាកញាំបាយ​ និងញាំថ្នាំ​។ បច្ចុប្បន្នបានត្រឡប់ទៅបន្ទប់ប្រឡងធម្មតាវិញ។ 

សិស្សដែលមកប្រឡងមានសុខភាពមិនស្រួល វិលមុខ ប្រធានមណ្ឌលផ្តល់កន្លែងឲ្យគាត់សម្រាក រួចចូលបន្ទប់ប្រឡងបន្ត។ វេលាម៉ោង ៩និង៥៣នាទីព្រឹកបេក្ខជន ឈ្មោះ ម៉ាប លីម៉េង បន្ទប់លេខ៧ លេខតុ១៦០ មានអការ:មិនស្រួលខ្លាំងត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

ខេត្តកំពង់ស្ពឺនៅមណ្ឌលបឋមសិសក្សាចំបក់ វេលាម៉ោង ៨និង៤៥នាទីព្រឹក បេក្ខជនដែលមកប្រលងមានសភាពថប់ដង្ហេីម​ ប្រធានមណ្ឌលបានអនុញ្ញាតឱ្យគាត់ប្រឡងនៅខាងក្រៅ។ 

ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ   បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕

ដោយ៖ សូរិយា


ចែករំលែក៖