ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា បានសម្រេចជ្រើសតាំង លោក ពុយ គា ជាប្រធាន, លោក ខៀវ កូឡា ជាអគ្គលេខាធិការ

ចែករំលែក៖

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា បានសម្រេចជ្រើសតាំង លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ខៀវ កូឡា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា បន្ទាប់ពី លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប ខណៈព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំង ជា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ។ នេះបើយោងតាម សេចក្តីជូនដំណឹង ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ។ 

សេចក្តីជូនដំណឹង ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) មានកិត្តិយស សូមជម្រាបជូនសមាជិក សមាជិកា ក.អ.ក ជ្រាបថា ដោយលោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និងយោងតាម លក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។ ដូច្នេះដើម្បី គណៈកម្មាធិការនាយក បន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចជ្រើសតាំង៖

១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា

២ – លោក ខៀវ កូឡា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា

កអក នឹងរៀបចំសមាជដើម្បីបោះឆ្នោតជ្រើសរើសប្រធាននិងអគ្គលេខាធិការឱ្យស្របតាម លក្ខន្តិកៈរបស់ខ្លួននាពេលវេលាសមស្របក្នុងពេលឆាប់ៗខាងមុខ។ អាស្រ័យ ហេតុនេះសូមសមាជិក សមាជិកា ក.អ.ក ទាំងអស់មេត្តាជ្រាប។ 

 សូមសមាជិកសមាជិកា កអក ទាំងអស់ទទួលនូវការរាប់អានដ៏ស្មោះស្មគ្រ័អំពី ក.អ.ក ៕

ដោយ : សុខ ខេមរា


ចែករំលែក៖