ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ដល់ពេលត្រូវរៀបការចៅនិងចៅទួតម្តង បន្ទាប់ពីរៀបការកូន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ នូវរូបភាពការចៅ កំពុងកាត់សក់ ផ្តល់ពរជ័យ ជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត ។ 

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, (ដល់ពេលត្រូវរៀបការចៅនិងចៅទួតម្តង បន្ទាប់ពីរៀបការកូន) ។

សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មានបុត្រា បុត្រី ចំនួន ៦នាក់ ប៉ុន្តែបុត្រច្បង បានទទួលមរណភាព ក្នុងសម័យសង្គ្រាម នៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបច្ចុប្បន្ន មានចំនួន ៥នាក់ , ១- លោក បណ្ឌិត ហ៊ុន ម៉ាណែត , ២-លោក ហ៊ុន ម៉ានិត , ៣-លោក ហ៊ុន ម៉ានី , ៤-លោកស្រី ហ៊ុន ម៉ាណា , និង៥-លោកស្រី ហ៊ុន ម៉ាលី ព្រមទាំងចៅប្រុសស្រី ចំនួន ២២នាក់ ៕

ដោយ ៖ សិលា


ចែករំលែក៖