ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ លោក ចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ អមដំណើរដោយលោកអភិបាលរងបីរូប បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវិញ្ញាសា ប្រឡងមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យច្បារអំពៅ ។
ក្នុងការអញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិនេះដែរ លោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ និងការណែនាំរបស់អនុរក្ស ព្រោះនេះជាការបង្ហាញពីគុណភាពសិក្សា របស់ក្មួយៗ នឹងសមត្ថភាពរបស់ក្មួយៗ ដែលខិតខំរៀនសូត្ររយៈពេល១២ឆ្នាំកន្លងមក ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានជូនពរដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ សូមឲ្យទទួលបានលទ្ធផលគាប់ប្រសើរប្រឡងជាប់បាក់ឌុប គ្រប់ៗគ្នានិងមាននិទ្ទេសល្អ ៕
ដោយ ៖ សណ្តោស