ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែធ្នូ ឆ្នាំ២០២២ របស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់លោក មេបញ្ជាការ កងទ័ពជេីងគោក ចំពោះយោធាចារ្យ បុគ្គលិកសាលាទាំងអស់ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ និងបានផ្តាំផ្ញេីសួរសុខទុក្ខជាប្រចាំផងដែរ។ លោកឧត្តមសេនីយ៍ ក៏បានរំលឹកអំពីការថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ បន្តទៀត។
យោធាចារ្យ បុគ្គលិកទាំងអស់ ពិតជាមានសេចក្តីរីករាយជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានល្អ និងប្រកាសគាំទ្របេក្ខភាព លោក បណ្ឌិត ជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ឲ្យជួបប្រទះតែនឹងពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លាងឃ្លាតឡេីយ ៕
ដោយ : សហការី