ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​ ពាក់ព័ន្ធ​ករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ពីរករណីផ្សេងគ្នា

ចែករំលែក៖

 ខេត្ត​បាត់ដំបង ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន​ ២នាក់​ ត្រូវ​បានកម្លាំងនគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក​ ​ចុះស្រាវជ្រាវ​បង្រ្កាប​និងឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ពីរករណីផ្សេងគ្នា​ កាលពីរសៀលថ្ងៃទី០៦​ ខែធ្នូ​ម្សិលមិញនេះ​។ 

របាយការណ៍ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ ការបង្ក្រាបលើកទី១ វេលាម៉ោង១២និង១៥នាទី ត្រង់ចំណុចក្រុមទី០២ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ សរ ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ៩,៧០ក្រាម 

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១

-បំពង់កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១

-ថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន

-ទូរស័ព្ទដែចំនួន ០១គ្រឿង ។

ការបង្ក្រាបលើកទី២ វេលាម៉ោង១៦និង១៥នាទី នៅចំណុចក្រុមទី០២ ភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណីទៀត និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ យ៉ាន់ វិសាល ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖ 

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់ ទម្ងន់ ៨,២៥ក្រាម 

-ថង់សម្រាប់រំលែកច្រកថ្នាំញៀន

-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន

-ដែកកេះចំនួន ០២

-ទូរស័ព្ទដែចំនួន ០១គ្រឿង ។

បច្ចុប្បន្ន ជនសង័្សយទាំងពីរនាក់រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកមោងឫស្សី កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖