ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស០៥នាក់បានរងរបួសស្រាលខណៈម៉ូតូបីគ្រឿងបុកបន្តគ្នាពេញទំហឹង!

ចែករំលែក៖

ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី០៧ខែធ្នូឆ្នាំ២០២២នេះគឺមានមនុស្សចំនួន០៥នាក់បានរងរបួសស្រាលករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០៣គ្រឿងបុកបន្តគ្នាពេញទំហឹងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវដងស្ទឹងសង្កែ ត្រង់ចំណុចខ្លោងទ្វារវត្តពោធិ៍ក្នុង  ស្ថិតក្នុងភូមិរំចេក០៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ក្នុងរបាយការណ៍បញ្ជាក់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AN-7908 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងភ្លាមនោះក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាឃ្លិចពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AQ-4122បើកបរដោយយុវជនជិះគ្នាបីនាក់មកពីក្រោយស្របទិសគ្នាបានជ្រុលទៅបុកពេញទំហឹងបណ្តាលឱ្យម៉ូតូហុងដាឌ្រីមប៉ើងទៅបុកម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក PCX ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ 1AN-2932 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ពេញទំហឹងបណ្តាលឱ្យដួលរងរបួសស្រាលទាំងអស់គ្នា ចំណែកម៉ូតូខូចខាតទាំងបីគ្រឿងផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងយកមធ្យោបាយទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖