ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាឧត្តមភរិយា លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបង្ហោះនូវ ( បាឋកថា – សម្តេច ហ៊ុន សែន ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២) ! ដែលមានខ្លឹមសារថា, ពុំមានព័ត៌មានលម្អិត ឬចចាមអារ៉ាមណាមួយទាំងអាក្រក់ ឬល្អនិយាយពីស្នេហា យុវវ័យរបស់លោក ម៉ាណែត ថាធ្លាប់មានមិត្តស្រី ឬសង្សារកាលពីលោករៀននៅ វិទ្យាល័យ ឬមហាវិទ្យាល័យទេ។ ដំណឹងដែលទទួលបានតែមួយគត់ គឺការរៀបការ ជាមួយភរិយាសំណព្វរបស់លោក គឺលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី។ លោកសី ពេជ ចន្ទមុន្នី បានបញ្ចប់ការសិក្សាជាវេជ្ជបណ្ឌិត ផ្នែកសុខភាពសាធារណៈ (Doctor Of Public Health) ពីប្រទេសអង់គ្លេស។ អ្នកទាំងពីរផ្តើមមានទំនាក់ទំនងមនោសញ្ចេតនា ជាមួយគា្ន អំឡុងពេលកំពុងសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិដូចគ្នា តែថ្នាក់ខុសគ្នា ក្នុង វ័យលោក ម៉ាណែត អាយុ១៦ឆ្នាំ លោកស្រីមុន្នី អាយុ១៤ ឬ១៥ឆ្នាំ។ លោក ម៉ាណែត ធ្លាប់បង្ហើបអំពីការចូលស្តីដណ្តឹង លោកស្រី ចន្ទមុន្នី ទៅអ្នកម្តាយ គឺសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប៉ុន្តែសម្តេច ប៊ុន រ៉ានី តបមកវិញថា ពេលនេះ · ក្នុងវ័យនេះ បញ្ហាត្រូវគិត គឺការសិក្សារៀនសូត្រ មិនមែនគ្រួសារទេ(៨៥)។ បន្ទាប់ពីទទួលដំបូន្មាននេះ រឿងនេះក៏ស្ងាត់ ប៉ុន្តែ ក្រោយមកអ្នកទាំងពីរបានជួបគ្នានៅសហរដ្ឋអាម៉េរិក។ សម្ដេច ហ៊ុន សែន ដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ផ្លូវចិត្ត ដោយសារតែការរារាំងរបស់មេបញ្ជាការ ឬប្រធានអង្គភាពមិនឱ្យរៀបការជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់មាន….!
អត្ថបទនេះអាចដកចេញពីសាច់រឿងប្រវត្តិមេដឹកនាំទាំង២ របស់ប្រទេសកម្ពុជានៅទំព័រទី ១៤១ ៕
ដោយ : សិលា