ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុកចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

 ខេត្ត​បាត់ដំបង ៖ យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីព្រលប់ថ្ងៃទី០៨ ខែធ្នូម្សិលមិញនេះ​ បានធ្វើការការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ត្រង់ចំណុចក្រុមទី១៧ ភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖ ១.ឈ្មោះ ម៉ៅ លំអង ភេទប្រុស អាយុ៣១ឆ្នាំ រស់ នៅភូមិឈូងត្រដក ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និង២.ឈ្មោះ វី ជីវ័ន ហៅណាង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ 

ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ទម្ងន់១,៨៨ក្រាម ,ទូរស័ព្ទដៃចំនួន ០១គ្រឿង​ ,ម៉ូតូចំនួន ០១គ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ មិនដឹងស៊េរីឆ្នាំផលិត ស្លាកលេខ ប៉ៃលិន 1A-7741 ។

បច្ចុប្បន្ន ជនសង័្សយទាំងពីរនាក់រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកសង្កែ កំពុងរៀបចំសំណុំរឿងបញ្ជូន មកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕

ដោយ​៖អារុណ​រះ


ចែករំលែក៖