ព័ត៌មានទាន់ហេតុការណ៍៖

លោក នេត្រ ភក្ត្រា ៖ សត្វផ្សោតសមុទ្រកម្ពុជា! បងប្អូនប្រជាពលរដ្ឋជាភ្ញៀវទេសចរអាចទស្សនាកម្សាន្តនៅតំបន់មួយចំនួនក្នុងខេត្តកំពត កែប និងកោះកុង!

ចែករំលែក៖

ខេត្តកោះកុង ៖ យោងតាមផេកផ្លូវការរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថានបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកនៅព្រឹកថ្ងៃទី១១ខែធ្នូឆ្នាំ២០២២នេថា, រូបភាពដែលបង្ហាញនេះគឺនៅឆ្នេរសមុទ្រខេត្តកោះកុងនៅតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់កោះកុងក្រៅ ដែលហ្វូងសត្វផ្សោតសមុទ្រ (Dolphin) បានហែលបណ្តែតខ្លួនចាប់ចំណី ដែលជាទស្សនីយភាពដ៏គួរឱ្យទាក់ទាញ។ 

លោកដ្ឋលេខាធិការ ក្រសួងបរិស្ថានបានបន្តឲ្យដឹងទៀតថា,អបអរសាទរបុណ្យសមុទ្រលើកទី៩ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព និងឆ្នេរនៃក្តីសង្ឃឹម» នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖