ខេត្តស្វាយរៀង ៖ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងតំណាងលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បាននាំយកអង្កររបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ទាំង១៦ឃុំ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា តំណាងលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអនអនុប្រធានគណបក្សប្រជាជនកម្ពុជាបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជន ដោយក្តីនឹករលឹក និងការ គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
លោកស្រី បានផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។
លោកស្រីបន្តថាបេីទោះបីជាការគ្រប់គ្រងកូវីដ-១៩ បានល្អប្រសេីរយ៉ាងណាក៏ដោយ អជ្ញាធរមូលដ្ឋានត្រូវតែយកចិត្តទុកដាក់ និងត្រូវគោរពតាមវិធានការ ៣ការពារ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដេីម្បីការពារសហគមន៍ពីការឆ្លងរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាអង្ករចែកជូនដល់ស្រុករមាសហែករួមមាន ៖ ឃុំអំពិល អង្ករចំនួន២០បាវ , ឃុំអណ្ដូងពោធិ៍២០បាវ , ឃុំអណ្ដូងត្របែក២០បាវ, ឃុំអង្គប្រស្រែ២០បាវ, ឃុំចន្ត្រី២០បាវនិងវត្តចន្ត្រី៤បាវ,ឃុំជ្រៃធំ២០បាវ, ឃុំដូង៤០បាវ, ឃុំកំពង់ត្រាច៤០បាវ, ឃុំគគីរ២០បាវ, ឃុំក្រសាំង២០បាវ ,ឃុំមុខដា២០បាវនិងវត្តក្រញូង៤បាវ, ឃុំម្រាម៤០បាវ ,ឃុំសំបួរ២០បាវ, ឃុំសម្បត្តិមានជ័យ២០បាវ, ឃុំត្រពាំងស្ដៅ២០បាវ, ឃុំត្រស់២០បាវនិងគណបក្សស្រុក៣០បាវព្រមទាំងថវិកាទាំង១៦ឃុំក្នុង១ឃុំចំនួន១០ម៉ឺនរៀលផងដែរ ៕
ដោយ៖ សុថាន