ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ កូននិងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីម្តាយនិងជីដូន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះពីសកម្មភាព របស់កូននិងចៅ ដែលបានចូលរួមកិច្ចការមនុស្សធម៌ យ៉ាងស្និទ្ធស្នាល ជាមួយ បងប្អូនប្រជាពលរដ្ឋ នៅក្រុង-ខេត្តព្រះសីហនុ ។ 

សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការ និងសរសេរយ៉ាងខ្លីថា, កូននិងចៅបន្តសកម្មភាពមនុស្សធម៌បន្តពីម្តាយនិងជីដូន។ 

សូមបញ្ជាក់ថា, លោកស្រី ហ៊ុន ម៉ាណា  បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

 នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែកក្កដា ឆ្នាំ២០២២ម្សិលមុិញនេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត(វេជ្ជសាស្ត្រសម្តេចតេជោ) ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋចំនួន១៤៩៨នាក់ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក នួន ប៊ុ​ន​ថុ​ល អភិបាលក្រុង​កោះ​រ៉ុ​ង និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។ 

លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់។ លោកស្រីមានប្រសាសន៍ថា សម្តេចទាំង២ តែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ។ លោកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុនេះ ជាពិសេស ថ្លែងអំណរគុណដល់ លោកអភិបាលក្រុង​កោះ​រ៉ុ​ង ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលដោយមិនគិតថ្លៃនាពេលនេះ និងថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានសម្របសម្រួលផ្ដល់ជាអូប័រសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋមកទទួលសេវាព្យាបាលពីក្រុមវេជ្ជសាស្ត្រសម្ដេចតេជោនៅថ្ងៃនេះ។  

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងពេលថ្ងៃត្រង់ មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ មុននឹងពិនិត្យព្យាបាល ។ ក្រុមការងារបានចែកវែនតាសម្រាប់លោកយាយ លោកតាចំនួន៣៥០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្សជាច្រើននាក់, ខោអាវលោកយាយលោកតា និងចែករទេះរុញសម្រាប់ជនពិការចំនួន១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ 

ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន ១៤៩៨នាក់ រួមមាន: ការវះកាត់តូច ចំនួន៣២នាក់ , ពិនិត្យព្យាបាលរោគស្ត្រីចំនួន៤៦នាក់, ពិនិត្យជំងឺទូទៅចំនួន៦៣០នាក់, ពិនិត្យសម្ភព និងអេកូសាស្ត្រចំនួន០៦នាក់, និងពិនិត្យ ព្យាបាលមាត់ធ្មេញចំនួន២០០នាក់, ផ្នែកត្រចៀកច្រមុះបំពង់ក ចំនួន៣៤,ចែកថ្នាំទំលាក់ដង្កូវពោះវៀន ១៣០នាក់ , ចែកវ៉ែនតាចំនួន៣៥០នាក់,ចែកកាតាប និងសម្ភារៈសិក្សាដ៏សិក្សានៅសិស្សចំនួន ៣៩០នាក់,ចែករទេះជនពិការចំនួន១០គ្រឿង,កញ្ចប់ឃីតអំណោយសម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៤០០នាក់, និងអប់រំសុខភាពដល់ប្រជាជនចំនួន៦០០នាក់៕

ដោយ ៖ សិលា


ចែករំលែក៖