ភ្នំពេញ ៖ គ្រុំចំពុះទា Blue Mussels (អ្នកកោះកុងហៅថាខ្យងចំពុះទា) ដែលប្រជាពលរដ្ឋសហគមន៍ពាមក្រសោបបានទទួលផលពីសមុទ្រកម្ពុជា។ ក្នុងមួយឆ្នាំៗ សហគមន៍បានប្រមូលផលគ្រុំចំពុះទាប្រមាណ ២៥០០ តោន។ នេះជាលើកឡើងដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
លោកបន្តថា, នេះគឺជាធនធានធម្មជាតិនៃសមុទ្រកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជាមូលដ្ឋានទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅខ្ញុំបាននាំក្រុមចុងភៅសណ្ឋាគារឡឺរ៉ូយ៉ាល់ទៅទស្សនកិច្ចតំបន់ដែលប្រមូលផលគ្រុំចំពោះទា ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោមដែលជាតំបន់ដែលមានផ្ទៃព្រៃកោងកាងច្រើនជាងគេនៅកម្ពុជា និងជាប្រភពនៃធនធានសមុទ្រយ៉ាងសំខាន់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ថា, សូមចូលរួមគាំទ្រផលិតផលសហគមន៍ ទាក់ទងលោក វង្ស តារា សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប លេខទូរស័ព្ទ ០៨៨ ២៥ ៩១ ៩៤៨/ ០១៥ ៧៣២ ៩៦៩ ៕
ដោយ ៖ សិលា