ខេត្តបន្ទាយមានជ័យ ៖ សូមមេត្តាគោរព ច្បាប់ចរាចរណ៍ បើកបរមានការប្រុងប្រយ័ត្ន ដើម្បីជីវិតអ្នក និងជីវិតអ្នកដទៃ ! គ្រោះថ្នាក់ណាស់បើកបរ ប្រភេទដូចអ្នកបើក PassApp ដឹកភ្ញៀវ នៅឯខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា, ពិតជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់មែន ដែលបងប្អូនមើលហើយពិតជាភ័យតក់ស្លុកនិងស្រៀវជំនួស នេះហើយការបើកបរដែលមិនប្រុងប្រយ័ត្ននៅពេលដល់ផ្លូវបំបែក ក៏ព្យាយាមបើកលឿន អត់មានការប្រុងប្រយ័ត្នទាល់តែសោះ ។
តាមរយៈគ្រោះថ្នាក់ចរាចរណ៍នេះ ! នៅពេលបងប្អូនបានទស្សនាឃ្លីបវីដេអូនេះហើយ ជឿជាក់ថា បងប្អូនពិតជាមានការភ័យតក់ស្លុកនិងស្រៀវឆ្អឹងខ្នងជំនួសអ្នកបើកបរ PassApp ខ្លាំងណាស់ ដែលនេះពិតជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ពិតមែន ដែលមិនមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត ។
គ្រោះថ្នាក់ចរាចរណ៍ដែលបងប្អូនបានឃើញនេះ គឺ បានកើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវបន្ទាយមានជ័យ កែងផ្លូវហាយវេរ ឆ្ពោះទៅខេត្តបាត់ដំបង ។
បើតាមរូបភាពវីដេអូ នេះ បានបង្ហាញអោយឃើញថា PassApp ដែលកំពុងធ្វើដំណើររហូតដល់ផ្លូវបំបែកទៅផ្លូវហាយវេរ ឆ្ពោះទៅខេត្តបាត់ដំបង មិនព្រមបន្ថយល្បឿននោះទេ ទោះបីដល់ផ្លូវបំបែកក៏ដោយ ស្រាប់តែឡានកុងតឺន័រមួយដ៏ធំ បើកមកក៏ប៉ះគ្នាតែម្តង តែ សំណាងហើយដែលបុកមិនចំពីមុខពេញទំហឹងនោះ ។ បណ្តាលអោយ PassApp ខូចផ្នែកខាងមុខទាំងស្រុង រីឯអ្នកបើក អ្នករួមដំណើររួចផុតពីគ្រោះថ្នាក់ ព្រឺឆ្អឹងខ្នងនេះ ។ បងប្អូន ប្រុងប្រយ័ត្ន ដើម្បីអាយុជីវិតគ្រប់ៗគ្នា ។
សូមជម្រាបជូនថា, ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បើសិនជាករណីនេះ ឡានកុងតឺន័របុកពេញទំហឹងវិញ មិនដឹងថា មានមនុស្សស្លាប់ប៉ុន្មាននាក់នោះទេ ខណៈអ្នកនៅក្នុង PassApp នេះ មានទាំងក្មេងទាំងចាស់ជាច្រើននាក់។ ពួកគាត់ទឹកដោះម្តាយថ្លៃ សូមអោយបានរួចផុត ពីការរន្ធត់បែបនេះពេញ១ជីវិត។
នេះជាចាត់ទុកជាបទពិសោធន៍មួយ សម្រាប់បងប្អូនទាំងអស់គ្នា នៅពេលធ្វើដំណើរ សូមមេត្តាធ្វើដំណើរក្នុងល្បឿនល្មមៗ និង មានការប្រុងប្រយ័ត្នជានិច្ច ជាពិសេស នៅពេលដល់ផ្លូវបំបែក ត្រូវបន្ថយល្បឿន មើលឆ្វេងមើលស្តាំ និង ត្រូវឆ្លងផ្លុវ ដោយប្រុងប្រយ័ត្នជាទីបំផុត ។
អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនទាន់បានទទួលរបាយការណ៍ពីនគរបាលខេត្តបន្ទាយមានជ័យ នៅឡើយទេថា, គឺអ្នកបើកបរ PassApp មានគ្នាប៉ុន្មាននាក់ ហើយមានអត្តសញ្ញាណ ឈ្មោះអ្វីខ្លះ តែពួកគាត់សំណាង១ ក្នុង ១០០០គ្រោះថ្នាក់ ៕
ដោយ ៖ សហការី