ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤២​នាក់​ ក្នុងបទល្មើស​គ្រឿងញៀនចំនួន​១៥​ករណី​​ទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​១២​ ខែធ្នូ​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ជនសង្ស័យ​ចំនួន​៤២​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​នេះ​ ។​

​ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានបញ្ជាក់ថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤២​នាក់​ រួម​មាន​៖​ ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ១៥​នាក់​(​ស្រី​ ១​នាក់​)​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ១​ករណី​ ឃាត់​មនុស្ស​ ១​នាក់​ និងប្រើប្រាស់​ ០៦​ករណី​ ឃាត់​មនុស្ស​​ ២៦​នាក់​ ។​

​ដោយឡែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១២​ ខែធ្នូ​នេះ​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​៥០,០២​ក្រាម​ និង​៧​កញ្ចប់​តូច​ ។​

​សូមជម្រាបជូនថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ជាលទ្ធផល​មានចំនួន​​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​មានដូចខាងក្រោម​៖​ 

​កម្លាំង​នគរបាល​រាជធានី​-ខេត្ត​-ក្រុង​​ ៖​ ៩​អង្គភាព​ 

១/​មន្ទីរ​ -​ប្រើប្រាស់​ ១​ករណី​ ឃាត់ខ្លួន​២​នាក់​ ។​

២/​ កំពង់ចាម​៖​ -​ជួញដូរ​ ២​ករណី​ ឃាត់​ ៦​នាក់​ ចាប់​យក​Ice​ ៦,៦៧​ ក្រាម​ ប្រើប្រាស់​ ១​ករណី​ ឃាត់ខ្លួន​៥​នាក់​ ។​

៣/​ កំពង់​ឆ្នាំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់ខ្លួន​៣​នាក់​ ចាប់​យក​ Ice​ ២​កញ្ចប់​តូច​។​ 

៤/​ កំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់ខ្លួន​១​នាក់​ ចាប់​យក​ Ice​ ២​កញ្ចប់​តូច​។​ 

៥/​ ក្រចេះ​៖​ ជួញដូរ​ ១​ករណី​ ឃាត់ខ្លួន​៣​នាក់​ ចាប់​យក​ Ice​ ៣​កញ្ចប់​តូច​។​ 

៦/​ រាជធានី​ភ្នំពេញ​៖​ -​ជួញដូរ​ ៣​ករណី​ ឃាត់ខ្លួន​២​នាក់​ ស្រី​១​នាក់​ ចាប់​យក​ Ice​ ៤២,២៤​ក្រាម​ -​ប្រើប្រាស់​ ២​ករណី​ ឃាត់​២​នាក់​។​ 

៧/​ សៀមរាប​៖​ -​ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៣​នាក់​ ។​ 

៨/​ តាកែវ​៖​ -​ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ។​

៩/​ ប៉ៃលិន​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៩២​ក្រាម​ ៕ ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖