ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបសម្ដែងក្តីរីករាយចំពោះវត្តមានសម្ដេចតេជោនៅតំបន់អឺរ៉ុប និងគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោ

ចែករំលែក៖

ប្រទេសបែលហ្សុិក ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការងារនៅតាមប្រទេសមួយចំនួននៃតំបន់អឺរ៉ុបបានសម្ដែងនូវក្តីរីករាយឥតឧបមាចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើដំណើរមកកាន់តំបន់អឺរ៉ុប និងបានសម្ដែងនូវការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចតេជោក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ 

មតិគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុបនេះ ធ្វើឡើងខណៈដែលពួកគាត់អញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីប្រមាណជាង២០០០នាក់ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក។ 

ពិធីសំណេះសំណាលនេះធ្វើឡើងមុនពេលដែលសម្តេចតេជោ ត្រូវធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២៕

ដោយ : សិលា


ចែករំលែក៖