ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងបុកគ្នាត្រង់ផ្លូវបំបែកជាបួនរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តស៊េរីទំនេីបម៉ាកBanly បានបេីកបុកជាមួយរថយន្តFord ត្រង់ផ្លូវបំបែកជាបួនបណ្តាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ១៥៥កែងផ្លូវ៤៣២​ ស្ថិតក្នុងសង្កាត់ទួលទំពូង១​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFord ពណ៌ស​ ពាក់ស្លាកលេខចង្កូតស្តាំPP 3130 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ​១៥៥ ក្នុងទិសដៅពី​ ត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តម៉ាកBanly ពណ៌ខ្មៅ​ ពាក់ស្លាកលេខកម្ពុជាTT.VIVO ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកេីត​ ក៏ជ្រុលបុករថយន្តFord ពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីហេតុធ្វេីការសម្របសម្រួលភាគីរថយន្តទាំងសងខាង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖