ព័ត៌មានទាន់ហេតុការណ៍៖

តាមបណ្ដាខេត្តមួយចំនួន​ ចាប់ផ្ដើម​ចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C ក្នុងមួយសប្តាហ៍ខាងមុខ!

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​សេចក្តីជូនដំណឹងរបស់ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ ស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី១៤ – ២០ ខែធ្នូ ឆ្នាំ២០២២ ) ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គូរទៅខ្លាំង ។  

     ក្រសួង​ធនធាន​ទឹក​ បានគូសបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ 

 ១-តំបន់ទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C 

   – សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C 

   – សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន  សៀមរាប និងខេត្តបាត់ដំបង ។ 

២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C 

   – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C 

    – សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន ៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ  និងខេត្តឧត្តរមានជ័យ ។ 

 ៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C 

   – សីតុណ្ណភាពអតិបរមា មានពី ២៩-៣១ °C 

   – សីតុណ្ណភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០ °C ។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅ បង្គួរ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ជាពិសេសប្រជាពលរដ្ឋនិងវីរៈកងទ័ពដែលរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពចុះត្រជាក់នេះ ៕

ដោយ​៖ស​ តារា​


ចែករំលែក៖