ខេត្តកណ្ដាល ៖ ជនត្រូវចោទម្នាក់ ត្រូវបាននគរបាលស្រុកស្អាងឃាត់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២២និង២០នាទី នៅចំណុចលេីផ្លូវលំ ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ប្រឹម ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកវាលត្រែង ឃុំស្វាយតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩២៤ដក.បចខ ចុះថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២០ របស់លោក រស់ ផុនចាន់និមលចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី ២៨ខែកក្កដាឆ្នាំ២០១៩នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ