ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ចំនួន ១០ ចំណុច ដូចខាងក្រោម ; 

១- គណបក្សប្រជាជនកម្ពុជាធ្វើការជាសមូហភាព = ប្រមូលផ្តុំបញ្ញាញាណដើម្បីជាកម្លាំងសរុបសម្រាប់ធ្វើការបម្រើជាតិនិងប្រជាជនដោយប្រសិទ្ធភាព។

២- គណបក្សប្រជាជនកម្ពុជាស្វាគមន៍បញ្ញាវ័ន្តពីគ្រប់មជ្ឈដ្ឋាន = ដើម្បីធ្វើជាធាតុចូលនូវចំនេះដឹងបញ្ញាស្មារតីសម្រាប់បម្រើជាតិ។

៣- កម្លាំងប្រាជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា = ជាបញ្ញាវ័ន្តមកពីប្រទេសលោកខាងលិច លោកខាងកើតក៏ជាបញ្ញាញាណនិងចំណេះដឹង។

៤- សម្តេចតេជោ ហ៊ុន សែន ទៅអឺរ៉ុបប្រជុំកំពូលអាស៊ាន – អឺរ៉ុប ជាផ្លូវការ = បែរជាថាប្រជាភិថុតិ នេះបានចំជាជនពាលមែន?

៥- ពួកអាពាល២ក្បាលហ្នឹងអួតឯងជាប្រធាននិងអនុវេទិកាពលរដ្ឋ = តើបានការតែងតាំងពីខាងណាមកបានជាហ៊ានប្រកាសក្តែងៗអត់ចេះខ្មាស់ទេអី?

៦- ការឆកល្បែងឲ្យវត្ថុធាតុដើមគ្រឿងញៀនចូលបាន = គឺសមត្ថកិច្ចជំនាញពាក់ព័ន្ធមានការខ្វះខាតនិងចន្លោះប្រហោង?

៧- អាអ្នកថាវាស្រួលទេ = តែអ្នកធ្វើទេដែលលំបាក?

៧- នៅលើលោកនេះគ្មានរដ្ឋណាមានលុយសម្រាប់ចែកប្រជាជនធ្វើការរកស៊ីទេ = គឺមានលុយនៅធនាគារនិងគ្រឺស្ថានមីក្រូហិរញ្ញវត្ថុ បើត្រូវការរកស៊ីទៅខ្ចីទៅ?

៨- អាពាលយកស្រុកខ្មែរទៅប្រៀបនឹងឥណ្ឌូណេស៊ី = ឥណ្ឌូណេស៊ីធំ មានប្រជាជនរាប់រយលាននាក់ ឯកម្ពុជាតូចជាងនិងមានប្រជាជនត្រឹម១៧លាននាក់?

៩- អាពាលរត់ចោលស្រុកខំស្រែកយកមុខដូចខ្ទិះអាកោរ = ខ្លាចគេថាអន់ អញ្ចឹងបានជាធ្វើខ្លួនស្អីក៏ចេះដែរ?

១០ – មីនអ៊ុងឡាំងដោះលែងអ្នកទោស៦ពាន់នាក់ = មិនសួរនរណាបែរមកសួរអាពាលរត់ចោលស្រុក ដែលមិនដឹងខ្យល់អីសោះ? ៕

ដោយ ៖ សហការី


ចែករំលែក៖