ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន៥ នៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និង ទូរទស្សន៍បាយ័ន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់វត្តចំនួន៥ នៃខេត្តតាកែវ ក្នុងនោះ៤វត្តស្ថិតនៅស្រុកកោះអណ្តែត មាន៖  វត្តបុរាណមហារាជធម្មស្ថាន , វត្តបញ្ចវត្តីយ៍ , វត្តពោធិនាគរាជ , វត្តបន្ទាយកោះជុំ,  និងវត្តប្រាសាទមង្គល ស្ថិតនៅស្រុកសំរោង។ 

ពិធីនេះ ត្រូវបានធ្វើរួមគ្នានៅវត្ត អង្គបូរាណមហាធម្មរាជស្ថាន  (ហៅវត្តប្រាសាទ) ស្ថិតនៅភូមិប្រាសាទ  ឃុំរមេញ  ស្រុកកោះអណ្តែត ខេត្តតាកែវ ។ លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩។ 

ទេយ្យវត្ថុប្រគេនដល់វត្តរួមមាន ៖

០១- បច្ច័យចំនួន១ម៉ឺនដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអង្គបូរាណមហាធម្មរាជស្ថាន(ហៅវត្តប្រាសាទ)

០២-អង្ករ១តោន 

០៣-ត្រីខ ចំនួន១កេស មាន១០យួរ

០៤-មីចំនួន៥កេសធំ(៣០កេសតូច)

០៥- ត្រីងៀតចំនួន ១០ គីឡូ

០៦- សាច់ក្រកចំនួន១០ គីឡូ

០៧- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៨- ទឹកដោះគោខាប់ ចំនួន២កេស 

០៩- កាហ្វេ ចំនួន ៥កញ្ចប់ធំ 

១០- តែ ចំនួន ២គីឡូក្រាម

១១- ស្ករសចំនួន១បេ 

១២- អំបិលចំនួន១បេ

១៣- ប៊ីចេងចំនួន១បេ 

១៤- ទឹកត្រីចំនួន៥យួ 

១៥- ទឹកស៊ីអ៊ីវ ចំនួន៥យួរ 

១៦- ទឹកសៀង ចំនួន ៤យួរ 

១៧- ទឹកម្ទេស ចំនួន ៤យួរ 

១៨- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៩- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

២០- ទៀនវស្សា១គូរ

២១- ប្រេងកូឡា ចំនួន ៥ដុំ 

២២- ប្រេងខ្យល់ ចំនួន៥ដុំ 

២៣- ម៉ាសចំនួន២០ប្រអប់ មាន១០០០ម៉ាស 

២៤- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន 

២៥- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៦- ស្លាដក់ចំនួន៤៨

២៧- ថវិកា ចំនួន២លានរៀល។ 

បន្ទាប់មក លោកស្រី ហ៊ុន ម៉ាណា ក៏បានពាំនាំយកនូវអំណោយជាឃីតកញ្ចប់ៗចែកជូនដល់លោកយាយ លោកតា ប្រជាពុទ្ធបរិស័ទដែលបានចូលរួមក្នុងឱកាសនោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានចែកជូននូវកាតាប និងសម្ភារៈសិក្សាដល់សិស្សានុសិស្សមួយចំនួនផងដែរ៕

ដោយ : សហការី


ចែករំលែក៖