ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃកីឡាករផ្ទេរអន្តរជាតិលើសពី៥០០លានផោនដែលមានក្នុងឆ្នាំ២០២២នេះ

ចែករំលែក៖

ក្លិបបាល់ទាត់បានចំណាយ៦២២.៨លានដុល្លារ (៥១២លានផោន) លើថ្លៃភ្នាក់ងារសម្រាប់ការផ្ទេរកីឡាករអន្តរជាតិផ្នែកបុរសក្នុងឆ្នាំ២០២២ នេះបើយោងតាម ​​FIFA ។ នោះគឺជាការកើនឡើង២៤.៣% លើតួលេខឆ្នាំ២០២១ ប៉ុន្តែទាបជាងកំណត់ត្រា៦៥៤.៧លានដុល្លារ (៥៣៨.២លានផោន) ដែលបានកំណត់ក្នុងឆ្នាំ២០១៩។

ក្លឹបនានាក្នុងប្រទេសអង់គ្លេសបានចំណាយច្រើនបំផុតលើថ្លៃសេវាបែបនេះដោយមាន២០៣.២លានដុល្លារ (១៦៧លានផោន) ខណៈអ៊ីតាលីស្ថិតនៅលំដាប់ទី២ជាមួយនឹងតួលេខ៨៨.៥លានដុល្លារ​​ (៧២.៨លានផោន)។

នៅក្នុងបាល់ទាត់នារី ក្លិបបានចំណាយប្រាក់ចំនួន៨៥០,០០០ដុល្លារអាមេរិក (៦៩៩,០០០ផោន) សម្រាប់ថ្លៃភ្នាក់ងារក្នុងឆ្នាំ២០២២ដែលស្ទើរតែទ្វេដងនៃចំនួន២០២១។

នៅឆ្នាំ២០២១តម្លៃភ្នាក់ងារផ្ទេរអន្តរជាតិក្នុងកីឡាបាល់ទាត់នារីមានចំនួនសរុប៤៥១,០០០ដុល្លារ (៣៧១,០០០ផោន)។ ភ្នាក់ងារតំណាងឱ្យកីឡាករស្ត្រីក្នុង២២.៣% នៃការផ្ទេរខ្ពស់ជាងកីឡាបាល់ទាត់បុរសដែលតួលេខនេះគឺ១៥.៣% ។

របាយការណ៍អន្តរការីរបស់ FIF ក្នុងការផ្ទេរអន្តរជាតិក៏បានបញ្ជាក់ផងដែរថា មានករណីដាច់ពីគ្នានៃថ្លៃសេវាសម្រាប់ការផ្ទេរបុគ្គលក្នុងកីឡាបាល់ទាត់បុរសលើសពី១០លានដុល្លារ (៨.២លានដុល្លារ) ៕

ដោយ៖ ភារៈ(រូបភាព ៖​ BBC Sport)


ចែករំលែក៖