ឆ្លងកាត់៦៣ប្រកួតរួចមកហើយ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភលោកនៅក្នុងប្រទេសកាតាឆ្នាំ២០២២នេះបានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយជាការប្រកួតចុងក្រោយនៃកម្មវិធីគឺការប្រកួតរវាងក្រុមជម្រើសជាតិបារាំងម្ចាស់ជើងឯកឆ្នាំ២០១៨ និងក្រុមជម្រើសជាតិអាហ្សង់ទីន។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Lusailនៅវេលាម៉ោង១០យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ។ ក្រុមជម្រើសជាតិទាំងពីរធ្លាប់បានប៉ះគ្នាម្តងរួចមកហើយកាលពីព្រឹត្តការណ៏World Cupឆ្នាំ២០១៨ នៅក្នុងវគ្គ១៦ក្រុមចុងក្រោយដោយ បារាំងបានយកឈ្នះលើក្រុមអាហ្សង់ទីនដោយលទ្ធផល 4-3នៅក្នុងប្រទេសរុស្ស៊ី។
ចំណែកការប្រកួតនៅក្នុងឆ្នាំ២០២២នេះ កីឡាករល្បី២រូបរបស់ប្រទេសទាំងពីរគឺជាចំណាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់លើពិភពលោក ថាតើពួកគេអាចជួយក្រុមរបស់ពួគគេលើកពានរង្វាន់ពិភពលោកដែរឬទេ?
កីឡាករទាំងពីរនោះគឺ ខ្សែប្រយុទ្ធអាហ្ស៊ង់ទីន វ័យ៣៥ឆ្នាំ Messi ខ្សែប្រយុទ្ធបារាំង វ័យ២៣ឆ្នាំ Kylian Mbappeដែលពួកគេកំពុងតែលេងឲ្យក្រុមបាល់ទាត់ Paris St Germain ជាមួយគ្នា ហើយពួកគេរកបាន៥គ្រាប់ស្មើគ្នានៅក្នុងប្រទេសកាតាពេលនេះ។
ទាំង Messi និង Kylian Mbappeសុទ្ធតែមានឱកាសនាំពានរង្វាន់៣ទៅកាន់ប្រទេសរៀងៗខ្លួន ពានទី១គឺ World Cup ពានទី២គឺ ស្បែកជើងមាស ស៊ុតបាល់បញ្ចូលច្រើនជាងគេបំផុត និងពានទី៣គឺបាល់មាសសម្រាប់កីឡាករលេងល្អជាងគេបំផុតនៅក្នុងកម្មវិធី។
គួរបញ្ជាក់ប្រសិនបើបារាំងឈ្នះជើងឯកយប់នេះ នោះវាគឺជាជើងឯកលើកទី៣របស់បារាំង ដោយពួកគេបានឈ្នះ២ដងរួចមកហើយនៅក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០១៨ ខណៈអាហ្ស៊ង់ទីនឈ្នះពានWorld Cupឆ្នាំ ១៩៧៨ ហើយប្រសិនបើពួកគេឈ្នះឆ្នាំ២០២២នេះនោះវានឹងក្លាយទៅជាពានរង្វាន់លើកទី២របស់ពួកគេ ៕
ដោយ៖ ភារៈ