ភ្នំពេញ៖ យុវជន៣នាក់ខណៈជិះម៉ូតូចេញពីកន្លែងផឹកស៊ីបំណងទៅកន្លែងស្នាក់នៅវិញស្រាប់តែមានក្រុមក្មេងទំនេីងមានគ្នា៦ទៅ៧នាក់ប្រដាប់ដោយកាំបិតប៉័ងតោនិងដាវដេញកាប់ដោយមិនដឹងមូលហេតុបណ្តាលឱ្យរងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០១និង២២នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែ ធ្នូ ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវជាតិលេខ៣ មុខបុរីលនសុីធី ភូមិព្រៃព្រីងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឈាន ថៃ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងបុរីលនសុីធី ភូមិព្រៃព្រីងទី១ សង្កាត់ចោមចៅ២ ខណ្ខពោធិសែនជ័យ រាជធានីភ្នំពេញ រងរបួសផ្នែកកនិងឆ្អឹងខ្នង។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JS- 4108 ទេីបតែចេញពីកន្លែងផឹកស៊ីមួយកន្លែងបំណងទៅការដ្ឋានសំណង់ស្នាក់នៅវិញ ដោយធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចមុខវត្តព្រៃស្ពឺស្រាប់តែមានក្រុមក្មេងទំនេីងជិះម៉ូតូ៣គ្រឿងមានគ្នា៦ទៅ៧នាក់ ហេីយបានក្រលេកមេីលមុខរួចជិះវ៉ាទៅមុខទៀតទៅ។
ប្រភពដដែលបានបន្តថា បន្ទាប់មកស្រាប់តែក្រុមក្មេងទំនេីងទាំងនោះប្រដាប់ដោយកាំបិតប៉័ងតោនិងដាវដេញកាប់ដោយចោទថាក្រុមជនរងគ្រោះមេីលមុខឌឺគេពេក បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ចំណែក២នាក់ទៀតរត់គេចរួចខ្លួនទាន់។
ក្រោយកេីតហេតុជនទំនេីងទាំងនោះគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ៕
ដោយ៖សុខាសែនជ័យ