ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត កម្លាំងប្រជាការពារ បានចេញល្បាតចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ និងត្រួតពិនិត្យច្បាប់ចរាចរណ៍ពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ក្នុងប្រតិបត្តិការខាងលើនេះ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ជាមួយគ្នានេះ កម្លាំងជំនាញក៏បានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថាន ភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាក លេខ កំុអោយប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្ត បំពាក់ភ្លើង ខុសលក្ខណៈបច្ចេក ទេស(តទ្រុង) រថយន្តដឹកសំពីងសំពោង អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត៕
ដោយ៖ អរុណរះ