ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២បានបញ្ជាក់ឱ្យដឹងថា ៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ–១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
–លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
–លើកុមារ–យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន១០១,១៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨នាក់
–លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
–លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៦៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
–លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,៥១% ធៀបជាមួយនឹងប្រជាជនគោលដៅ៦១០,៧៣០ នាក់
–លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៥,២៣% ។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ អ្នកឆ្លង ថ្មី១៩នាក់ ,អ្នកជាសះស្បើយ ២៣នាក់ និងអ្នកជំងឺស្លាប់ គ្មាន ៖
– ករណីឆ្លង សហគមន៍ អ្នកឆ្លងថ្មី ១៩នាក់ (អូមីក្រុង)
– អ្នកដំណើរពីបរទេស គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២
– អ្នកឆ្លងសរុប= 138,438 នាក់
– អ្នកជាសះស្បើយ= 135,247 នាក់
– អ្នកស្លាប់= 3,056 នាក់ ៕
ដោយ៖ សិលា