ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៥៥​នាក់​ ក្នុងបទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណីទូ​ទាំង​ប្រទេស​នាថ្ងៃ​ទី​២២​ ខែធ្នូ​​ម្សិលមិញ​!

ចែករំលែក៖

  ​ភ្នំពេញ​៖​ យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ និង​អនាគត​អ្នក​ !​ ខណៈ​ជនសង្ស័យ​ចំនួន​៥៥​នាក់​(​ស្រី​៦​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៨​ករណី​ទូ​ទាំង​ប្រទេស​ កាលពីថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២២ម្សិលមិញនេះ​។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៥៥​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៩​ករណី​ ឃាត់​មនុស្ស​​ ១៨​នាក់​(​ស្រី​ ១​នាក់​)​ ;ដឹក​ជញ្ជូន​ រក្សា​ទុក​ ៤​ករណី​ ឃាត់​មនុស្ស​ ៤​នាក់​(​ស្រី​ ១​នាក់​)​ និងប្រើប្រាស់​ ៥​ករណី​ ឃាត់​មនុស្ស​​ ៣៣​នាក់​(​ស្រី​ ៤​នាក់​)​ ។​

​ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២២​ ខែធ្នូ​ រួម​មាន​៖​​មេ​តំ​ហ្វេ​តា​មីន​ម៉ាទឹកកក​​(Ice)​ ស្មេីនិង​​ ៦០,១១​ក្រាម​ និង​២​កញ្ចប់​តូច​។​ ​កេ​តា​មីន​(Ke)​ ស្មេីនិង​ ២៣៩,៥៨​ក្រាម​។​ 

​សូមជម្រាបថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ជាលទ្ធផល​មានចំនួន​​ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ក្នុងនោះកម្លាំងនគរបាល​​ ៨​អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​១អង្គភាព​ មានដូចខាងក្រោម​៖

១​ /​ មន្ទីរ​៖​ ជួញដូរ​ ៣​ករណី​ ឃាត់​ ៥​នាក់​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ១៥​នាក់​ ស្រី​ ២​នាក់​ ចាប់​យក​Ice​ ១,២៤​ក្រាម​ និង​Ke​ ២៣៩,៥៨​ក្រាម​។​ 

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៤​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៨,២៩​ក្រាម​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៨,៤៣​ក្រាម​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,២៣​ក្រាម​។​ 

៥​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,២៦​ក្រាម​។​ 

៦​ /​ សៀមរាប​៖​ រក្សា​ទុក​ ៣​ករណី​ ឃាត់​ ៣​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៥​នាក់​ ស្រី​ ៣​នាក់​ ចាប់​យក​Ice​ ២០,៧០​ក្រាម​។​ 

៧​ /​ ព្រះ​សីហ​នុ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ២០,៥៩​ក្រាម​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​

​ដោយឡែក​កងរាជអាវុធហត្ថ​ ៖​ ១​អង្គភាព​ 

១​ /​ កំពង់ចាម​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ស្រី​ ១​នាក់​ ចាប់​យក​Ice​ ០,៣៧​ក្រាម​ ៕

ដោយ​៖សហការី​


ចែករំលែក៖