ព័ត៌មានទាន់ហេតុការណ៍៖

លោកពូទីនចង់បញ្ចប់សង្គ្រាមអ៊ុយក្រែនឱ្យបានឆាប់បំផុត តែ អាមេរិកនិងអ៊ុយក្រែនមិនអើពើនឹងកង្វល់របស់រុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតិរុស្ស៊ីលោកពូទីន បានប្រកាសថា ទីក្រុងមូស្គូបានព្យាយាមបញ្ចប់សង្គ្រាមអ៊ុយក្រែន ឱ្យបានឆាប់បំផុតតាមរយៈកិច្ចការបរទេស។ ប៉ុន្តែ អាមេរិក អ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចមិនអើពើដល់កង្វល់របស់រុស្ស៊ី ។
នៅថ្ងៃទី២២ខែធ្នូ សារព័ត៌មាន TASS បានផ្សាយថា វិមានក្រឹមឡាំង នៅថ្ងៃទី២២ខែធ្នូ បានចោទប្រកាន់ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនថាធ្វើមិនដឹងមិនឮចំពោះការព្រួយបារម្ភរបស់ខ្លួន ហើយកំពុងប្រើប្រាស់អ៊ុយក្រែនជាសមរភូមិដើម្បីធ្វើឱ្យរុស្ស៊ីចុះខ្សោយ ចំពេលដែលរុស្ស៉ីមានបំណងបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងឆាប់រហ័ស។
ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀរ ពូទីន គាត់បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «គោលដៅរបស់យើងគឺដើម្បីបញ្ចប់ជម្លោះនេះ។ យើងកំពុងព្យាយាមធ្វើរឿងនេះ។ យើងនឹងព្យាយាមធ្វើឱ្យប្រាកដថាវាចប់សព្វគ្រប់ ហើយឆាប់កាន់តែល្អ។ ជម្លោះទាំងអស់អាចបញ្ចប់ដោយវិធីណាមួយ ឬការពិភាក្សាផ្សេងទៀតជាមួយអ៊ុយក្រែន»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានគូសបញ្ជាក់ថា «លោក បៃឌិ និងលោក ហ្សេលេនស្គី មិនស្តាប់កង្វល់របស់រុស្ស៊ីទេ។ មិនមែនជាលើកទី១ទេដែលលោក ហ្សេលេនស្គីប្រឆាំងនឹងការបន្តបាញ់ផ្លោងនៃអគារលំនៅឋាននៅក្នុងទីក្រុង និងភូមិនានាក្នុងតំបន់ដុនបាស់ (Donbas) ប៉ុន្តែសកម្មភាពជាក់ស្តែងគឺមិនដូចជាការអំពាវនាវពិតប្រាកដសម្រាប់សន្តិភាពនោះទេ»។
ក្រោយដំណើរទស្សនកិច្ចដែលមិនប្រកាសឱ្យដឹងជាមុនរបស់មេដឹកនាំអ៊ុយក្រែនទៅកាន់សហរដ្ឋអាមេរិក រដ្ឋបាលលោក ចូ បៃឌិន បានទទួលស្គាល់ជាផ្លូវការ ហើយថា ខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot)ឱ្យអ៊ុយក្រែនដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ Sputnik)


ចែករំលែក៖