ខេត្តបាត់ដំបង ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញមុខសញ្ញាក្រុមចោរលួចកាត់យកខ្សែភ្លេីងក្នុងមូលដ្ឋានខេត្តបាត់ដំបង ចំនួន០៦នាក់ ក្រោយសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែធ្នូម្សិលមិញនេះ បានបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯកលឹម ពុទ្ធីឡាស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង០២និង៤០នាទីរំលងអាធ្រាត្រ រហូតដល់វេលាម៉ោង០៧និង០០នាទីព្រឹកឈានចូលថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណី លួច(កាត់យកខ្សែភ្លេីង ) ក្នុងមូលដ្ឋានចំនួន០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៦នាក់មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។
ជនសង្ស័យចំនួន ០៦នាក់រួមមាន៖ ១-ឈ្មោះ រឿម សុខ ហៅ ចៃ ភេទប្រុស អាយុ ២៤ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ផេន លីហេង ភេទប្រុស អាយុ ១៧ ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ នី មករា ភេទប្រុស អាយុ ២២ ឆ្នាំ បច្បច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថ ភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះយ៉ា កក្កដាហៅ វែង ភេទ ប្រុស អាយុ ២៩ ឆ្នាំ បច្ចបច្ចុប្បន្នស្នាក់ នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៥-ឈ្មោះ សាយ សុភាព ភេទប្រុស អាយុ ២៨ ឆ្នាំ បច្ចបច្ចុប្បន្នស្នាក់នៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៦-ឈ្មោះ សុខ ចិត្ត ហៅ អេតចាយ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ជនសង្ស័យខាងលើទាំង ០៦ នាក់នេះជាមុខសញ្ញា លួច កាត់យកខ្សែភ្លេីងចល័តនៅតាមទីតាំងស្ងាត់ៗក្នុងក្រុងបាត់ដំបង នៅពេលយប់។
-*វត្ថុតាងដកហូតរួមមាន៖
- កង់ ចំនួន ០២ គ្រឿង
- កំណាត់ដែក មួយចំនួន
- កន្ត្រៃ ចំនួន ០១
- ដង្កាប់ ចំនួន ០១
- ខ្សែភ្លេីង មួយចំនួន
បច្ចុប្បន្នការិយាល័យជំនាញ នៅព្រឹកថ្ងៃសុក្រទី២៣ ខែធ្នូ ឆ្នាំ២០២២នេះបានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី