ព័ត៌មានទាន់ហេតុការណ៍៖

កំពូលតារាហូលីវូដ អ្នកនាង អេនជែលីណា ជូលី ប្រាប់ពិភពលោកថា, នៅប្រទេសកម្ពុជា ខ្ញុំចង់ដើរទៅណាមកណាក៏បាន អត់ខ្វល់រឿងសុវត្ថិភាព ឬត្រូវការអង្គរក្សអីទេ !

ចែករំលែក៖

ភ្នំពេញ ៖ តាមពិតទៅ ! មានតែខ្មែរគ្នាឯងប៉ុណ្ណោះ ដែលគេនិយមហៅថាក្រុមប្រឆាំងផ្កាប់មុខ ក្រុមបំភ្លើស បង្កើតព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយព័ត៌មានមិនពិត ពីកម្ពុជា នៅភាពអវិជ្ជមាន ដែលមិនមែនជាទិដ្ឋភាពជាក់ស្ដែង ឱ្យពិភពលោកបានដឹង តាមអំពើគំនិតទុច្ចរិត របស់ពួកគេ ក្នុងនាមជាអ្នកនយោបាយបម្រើឲ្យបរទេស ច្រើននិយាយអាក្រក់ពីកម្ពុជា។ តែធាតុពិត ! កម្ពុជាជាប្រទេស ទទួលបាននូវសុខសន្តិភាពពេញលេញ ការអភិវឌ្ឍ រីកចម្រើន រហូតដល់បងប្អូនប្រជាពលរដ្ឋនៅក្រៅប្រទេស ពេលគាត់បានមកលេងសុខកំណើត ទើបភ្ញាក់ខ្លួនថា ប្រទេសកម្ពុជាជាទីកដីស្រុកកំណើតរបស់គាត់ មានសន្តិភាព មានការអភិវឌ្ឍ ខុសពីអ្វីដែលក្រុមជ្រុលនិយម បានបំប៉ោងព័ត៌មាន ១៨០អង្សាសេ។ 

អ្វីដែលកម្ពុជាទទួលបាននូវភាពយុត្តិធម៌ ! សូម្បីតែតារាហូលីវូដដ៏ល្បីបំផុត លោកស្រីក៏បាននិយាយការពិតពីកម្ពុជា ឱ្យពិភពលោកបានដឹង បន្ទាប់ពីកំពូលតារារូបនេះ ធ្លាប់បានមកប្រទេសកម្ពុជា ចូលរួមអភិរក្សសត្វព្រៃ ការពារព្រៃឈើ ធនធានធម្មជាតិ បង្កើតមូលនិធិជួយជនក្រីក្រ នឹងបានមកទស្សនាកម្សាន្តលើទឹកដីកម្ពុជា ថែមទាំងផលិតផលិតកម្មថតវីដេអូ ខ្នាតអន្តរជាតិ ផ្តិតយករូបភាពនៅប្រទេសកម្ពុជា ជាញឹកញាប់ផងដែរ។

សូមបញ្ជាក់ថា, កំពូលតារាហូលីវូដ អ្នកនាង អេនជែលីណា ជូលី បានលើកឡើងថា៖ «នៅប្រទេសកម្ពុជា ខ្ញុំចង់ដើរទៅណាមកណាក៏បាន អត់ខ្វល់រឿងសុវត្ថិភាព ឬត្រូវការអង្គរក្សអីទេ។ ខ្ញូំវាចេះតែឆ្ងល់តើហេតុអ្វីមនុស្សនៅលើពិភពនេះ បែរជាខ្លាចមិនហ៊ានមកលេងប្រទេសដ៏ស្រស់បំព្រងមួយនេះ»។

“I can walk anywhere in Cambodia without fear, without the need for any security (bodyguards) and all the people in the world, why be afraid to visit this beautiful country?”🥰😍

📌Angelina Jolie🙏🏻

#Angkorwat #Cambodia #AngelinaJolie។

ចំណុចខាងលើ ដែល កំពូលតារាហូលីវូដ អ្នកនាង អេនជែលីណា ជូលី បានលើកឡើងថា៖ «នៅប្រទេសកម្ពុជា ខ្ញុំចង់ដើរទៅណាមកណាក៏បាន អត់ខ្វល់រឿងសុវត្ថិភាព ឬត្រូវការអង្គរក្សអីទេ។ ខ្ញុំវាចេះតែឆ្ងល់តើហេតុអ្វីមនុស្សនៅលើពិភពនេះ បែរជាខ្លាចមិនហ៊ានមកលេងប្រទេសដ៏ស្រស់បំព្រងមួយនេះ»។ នេះជាសារបង្ហាញឲ្យប្រជាពលរដ្ឋ កម្ពុជានៅក្រៅប្រទេស និងពិភពលោកទាំងមូលបានដឹងពីអ្វី សម្រាប់ការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ៕

ដោយ៖ សិលា


ចែករំលែក៖