ព័ត៌មានទាន់ហេតុការណ៍៖

បាក់ស្រុតអណ្តូងរ៉ែមាសនៅប្រទេសចិន កម្មករជាច្រើនជាប់គាំងនៅខាងក្នុង

ចែករំលែក៖

អណ្តូងរ៉ែមាសមួយក្នុងប្រទេសចិនបានបាក់ស្រុតភ្លាមៗ បណ្តាលឱ្យមនុស្សជាច្រើនជាប់គាំងនៅខាងក្នុង។ ក្រុមជួយសង្គ្រោះកំពុងដំណើរការដើម្បីជួយកម្មករឱ្យបានទាន់ពេលវេលា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយថា ការបាក់ស្រុតអណ្តូងរ៉ែមាសបានកើតឡើងនៅក្នុងស្រុក Yining តំបន់ស្វយ័ត Xinjiang កាលពីថ្ងៃទី ២៤ ខែធ្នូ។ អណ្តូងរ៉ែមាសស្ថិតនៅចម្ងាយប្រហែល១០០ គីឡូម៉ែត្រពីព្រំដែនកាហ្សាក់ស្ថាន។
មនុស្សសរុប៤០នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែមាសនៅពេលកើតហេតុ។ កម្មករចំនួន២២នាក់ត្រូវបានជួយសង្គ្រោះពីកន្លែងកើតហេតុ ប៉ុន្តែនៅមាន១៨នាក់ផ្សេងទៀតនៅតែជាប់នៅក្រោមអណ្តូងរ៉ែមាសនៅឡើយ។
ស៊ីនហួបានរាយការណ៍នៅថ្ងៃទី ២៥ ខែធ្នូថា “ប្រតិបត្តិការជួយសង្គ្រោះអ្នករុករករ៉ែដែលជាប់គាំងកំពុងដំណើរការ” ។ អាជ្ញាធរចិនមិនបានបង្ហាញចំនួនអ្នកស្លាប់និងរបួសក្នុងការបាក់រលំអណ្តូងរ៉ែមាសនោះទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ SCMP


ចែករំលែក៖